Connect with us

ចរាចរណ៍

រថយន្ដដឹកប្រេងដាច់កង់អូសបែកផ្កាភ្លើង ផ្អើលរថយន្ដពន្លត់អគ្គិភ័យ៣គ្រឿងដល់កន្លែងកើតហេតុ​

បានផុស

នៅ

រថយន្តដឹក​ប្រេង​របស់​ក្រុមហ៊ុន​សា​វី​ម៉ិ​ច​មួយគ្រឿង​ ចុះ​ពីលើ​ស្ពាន​លី​យ៉ុង​ផាត់​ដាច់​កង់​ហើយ​កង់​រថយន្ត​រត់ទៅបុក​ម៉ូតូ​មួយគ្រឿង ចំណែក​រថយន្តហៀរ​ប្រេង​កំពុប​ឆាបឆេះ​តែ​ត្រូវ​អ្នកបើកបរ​យក​បំពង់​ពន្លត់​អគ្គីភ័យ​បាញ់​រលត់​ភ្លាមៗ​មិន​បណ្តាល​ឲ្យ​ឆាបឆេះ​ខ្លាំង​ឬ​រងរបួស​អ្នកណាម្នាក់​ឡើយ ។​

ហេតុការណ៍​នេះ​បានកើតឡើងនៅវេលា​ម៉ោង​១១​និង​៣០​នាទី ​ថ្ងៃទី​៨​ ខែធ្នូ​ ឆ្នាំ​២០២១​នៅ​ប​ណ្តោ​មហាវិថី​វិមាន​ឈ្នះ​ឈ្នះ ភូមិ​ព្រែ​កតារ្ន័ត ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះបី​យ៉ាងណា នៅក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ឡើង ហើយ​ក្រោយ​កើតហេតុ​ក្រុមហ៊ុន​ក៏​ហៅរថយន្ត​មួយគ្រឿង​ទៀតសាង​យក​ប្រេង​ដែល​នៅសល់​នោះ​តែម្តង

សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មានរថយន្ដពន្លត់អគ្គិភ័យចំនួន៣គ្រឿងបានចុះដល់កន្លែងទី​តាំង​កើតហេតុ ដើម្បីត្រៀមអន្តរាគមន៍ពេលមានអគ្គិភ័យជាយថាហេតុ៕

អត្ថបទ៖ ឌី​រៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម