Connect with us

ចរាចរណ៍

ជិះម៉ូតូបុករថយន្ដចតចោលបញ្ច្រាសទិសដៅចរាចរណ៍រងរបួសបាក់ជើង​

បានផុស

នៅ

បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ​បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ជ្រុល​បុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ដែល​ម្ចាស់​បើក​មក​ចត​ចោល​នៅមុខ​ហាង​ចិន​មួយកន្លែង ក្នុង​ទិស​ដៅបញ្ច្រាស់​ទិសចរាចរណ៍​។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង០១រំលងអធ្រាត្រ​ ឈានចូល​ថ្ងៃទី​០៩ ខែធ្នូ ​ឆ្នាំ១០២១ នៅ​ចំណុច​មុខ​ហាង​ចិន​មួយកន្លែង តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី ទល់មុខ​អាកាសយាន្ដដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ស្ដិ​ត​ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AZ-8153​ ដែល​ម្ចាស់​បើក​យកមក​ចត​ចោល​នៅ​ចំណុច​ទីតាំង​កើតហេតុ​ខាងលើ​ បញ្ច្រាស់ទិសដៅ​ លុះដល់​ម៉ោង​កើតហេតុក៏មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​មួយគ្រឿង​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ២០១៨​ពាក់​ស្លាក​លេខ​សៀមរាប​1AA-4783​ធ្វើដំណើរ​ទៅ​ទិសដៅ​ពី​កើ​តទៅ​លិច​បុក​ចំ​ពីមុខ​រថយន្ត​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​ថ្នល់​រងរបួស​ធ្ងន់​បាក់ជើង​ម្ខាង បន្ទាប់មក​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម