Connect with us

ចរាចរណ៍

បើករថយន្តបំពានភ្លើងស្តុបបុករថយន្តមួយគ្រឿងទៀត ធ្លាក់មនុស្សចេញពីមកក្រៅរបួសពីរនាក់​

បានផុស

នៅ

រថយន្ត​កូរ៉េ​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ដោយបុរស​៣នាក់​ទៀត​បំពាន​ភ្លើងស្តុប​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ធុន​ត្រា ពី​ចំហៀង​ទំហឹង​បណ្ដាល​ឲ្យ​មនុស្ស​ដែល​ជិះ​នៅក្នុង​រថយន្ត​កូរ៉េ​ពីរ​នាក់ហោះ​ផ្លោង​ចេញពី​ក្នុង​រថយន្ត​ធ្លាក់រណូ​ក​រណែល​ពេញ​ផ្លូវ សន្លប់​មួ​យសន្ទុះ​ធំ​ទើប​ដឹងខ្លួន​វិញ​។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១២និង១០នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៣ ខែធ្នូ​ ឆ្នាំ២០២១ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី កែង​និង​ផ្លូវ ណត​ប្រ៊ី​ត ស្ថិតក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​មួយគ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​2AI-0960​បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​នឹង​បុរស​៣នាក់​ទៀត ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ឆ្ពោះ​ឆ្លង​មក​ផ្លូវ​ណត​ប្រ៊ី​ត ក្នុង​ល្បឿន​លឿន​និងបំពាន​ភ្លើងស្តុប លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត​ធុន​ត្រា​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BL-7923​បើក​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទិសដៅ​ពី​លិចទៅ​កើត​ចំ​ពី​ចំហៀង​ខាងមុខ​ខាងស្ដាំ​រថយន្ត​ធុន​ត្រា​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ទាំងពីរ​គ្រឿង​វិល​មួយ​ជុំ​និង​បុរស​ពីរ​នាក់​ជិះ​នៅក្នុង​រថយន្ត​កូរ៉េ ហោះ​ផ្លោង​ចេញពី​រថយន្ត​ធ្លាក់​បោក​និង​ថ្នល់រ​រងរបួស​សន្លប់​មួយសន្ទុះ​ធំ​ទើប​ដឹងខ្លួន​វិញ ចំណែក​រថយន្ត​ទាំងពីរ​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​ដូចគ្នា​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ដែល​ប្រចាំការ​នៅក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​បាន​ទំនាក់​ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងពី​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម