Connect with us

ចរាចរណ៍

ឪពុកកូនពីរនាក់ជិះម៉ូតូឌុបគ្នាទៅធ្វើសំណង់បុកផើងផ្កាបាក់កស្លាប់​

បានផុស

នៅ

​កូនប្រុស​វ័យ​១៨​ឆ្នាំ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​ស្លាប់​ខណៈ​ពេល​ឌុប​ឪពុក​ទៅធ្វើ​សំណង់​។​

ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ទៀបភ្លឺ ​ថ្ងៃទី​២១ ​ខែកុម្ភៈ​ស្ថិតនៅ​មុខផ្ទះ​លេខ​២២៩​ ផ្លូវ​៣៦៩​ ភូមិ​ព្រែក​ថ្មី​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​រហូត​បាត់​បង់ជីវិត​ឈ្មោះ យ៉ុង វាសនា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​កណ្តាល​ក្រោម​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​ដោយឡែក​ឪពុក​ដែល​រងរបួស​ឈ្មោះ យ៉ុង ខ្សា អាយុ​៤០​ឆ្នាំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រភពពី​លោក​វរសេនីយ៍ទោ ឯក សារ៉ន អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទទួលបន្ទុក​សណ្តាប់ធ្នាប់​ចរាចរណ៍ បាន​ឲ្យ​ដឹងថា​នៅ​ម៉ោង​កើតហេតុ​ជនរងគ្រោះ​ពីរ​នាក់​ឪពុក​កូន​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥​ព​ណ័​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១HA ០៧ ៨៩​ដោយ​ក្នុងនោះ​កូនប្រុស​ជា​អ្នក​ឌុប​។​

​លោក​អធិការរង​បន្តថា ពួកគេ​បានធ្វើ​ដំណើ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​លុះ​បើក​ទៅដល់​មុខផ្ទះ​លេខ​២២៩​ស្ថិតក្នុង​ភូមិ​ព្រែក​ថ្មី​សង្កាត់​ព្រែក​ថ្មី​ក៏បុក​ផើង​ផ្កា​មុខផ្ទះ​ខាងលើ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ជា​អ្នក​ឌុប​ផ្លោង​ទៅ​និង​ថ្នល់​កាក់​ករ​ស្លាប់​នៅនឹងកន្លែង​ចំណែក​ឪពុក​ដែល​អង្គុយ​ពីក្រោយ​បាន​រងរបួស​ស្រា​លហើយ​ពួកគេ​សុទ្ធតែ​ពាក់មួក​ការពារ​សុ​វត្ថ​ភាព​។​

លោក​ឯក សារ៉ន បានបញ្ជាក់​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត​បែបនេះ​គឺ​ដោយសារតែ​ជនរងគ្រោះ​បើកបរ​លឿន​។​បន្ទាប់ពី​កើតហេតុ​សព​ជនរងគ្រោះ​ត្រូវបាន​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​គេហដ្ឋាន​ហើយ​ម៉ូតូ​ក៏​ប្រគល់​ជូនទៅ​ក្រុមគ្រួសារ​សព​នាពេល​នោះដែរ​៕​

អត្ថបទ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អគារធំមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ជាទីតាំងស្នូលបង្កប់​វប្បធម៌ចម្រុះ​សម័យ​អាណានិគម​បារាំង​

ព័ត៌មានជាតិ១ ម៉ោង មុន

ប.ស.ស កុមារ(អ្នកក្នុងបន្ទុកសមាជិក ប.ស.ស) ទទួលបានអត្ថប្រយោជន៍​ព្យាបាលឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ទូទាំងប្រទេស

ជីវិតកម្សាន្ដ១ ម៉ោង មុន

ប្រឡូកសិស្បៈជាង១០ឆ្នាំ ខេម ថាដើរមកដល់ចំណុចនេះ មិនដោយសារការគាំទ្របែបសុីជោរទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

រូបរាង Lee Jang Woo ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ រហូតទស្សនិកជនប្រៀបធៀបសម្រស់ពីមុន

សន្តិសុខសង្គម២ ម៉ោង មុន

ឆក់ការបូបពីបុរសម្នាក់ទាំងព្រឹកអស់លុយជិត១​ពាន់​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម