ចរាចរណ៍
បុគ្គលិកធនាគារ ABA ម្នាក់បានស្លាប់កាលពីយប់មិញ
បុរសម្នាក់បុគ្គលិកធនាគារ ABA បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនទៅបុករថយន្ត Toyota Prius កំពុងឆ្លងកាត់ទទឹងផ្លូវពេញទំហឹង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ចាន់ ប៊ុនណា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ បុគ្គលិក ធនាគរ ABA ស្នាក់នៅ បុរីពិភពថ្មី កំបូល។
ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-7044 បើកឆ្លងកាត់ទទឹងផ្លូវជាតិលេខ២ បំណងទៅទិសខាងជើង ខណៈបានពាក់កណ្ដាលផ្លូវក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 1HI -2612 បើកពីទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ក៏ជ្រុលបុករថយន្ត Toyota Prius ចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យម៉ូតូបាក់ក រួញចូលគ្នា ឯរថយន្តរងការខូចខាត ។ ចំណែកឯជនរងគ្រោះម្ចាស់ម៉ូតូបានដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនសួគ៌ា ដឹកយកសង្គ្រោះភ្លាមៗ ផងដែរ តែអកុសលជនរងគ្រោះរបួសធ្ងន់ពេកក៏បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យឯកជនសួគ៌ាតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ មកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទាំងពីរគ្រឿងនោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខុម
-
ចរាចរណ៍៦ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
បច្ចេកវិទ្យា២ ថ្ងៃ ago
វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
ទំនាយលោកយាយ Baba Vanga ជិតក្លាយជាការពិតមួយទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្រឹកនេះ នាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
តើទីក្រុងណា ស្ទះចរាចរណ៍ខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍?