ចរាចរណ៍
រថយន្តដឹកដំឡូងបុកនិងកិនអ្នកបញ្ចូលទឹកស្រែប្រាំងបណ្តាលឲ្យស្លាប់នៅកន្លែង
រថយន្តធុនធំដឹកដំឡូងមីមួយគ្រឿងបើកបុកម៉ូតូនិងកិនអ្នកបើកម៉ូតូម្នាក់បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុកាលពីវេលាម៉ោង១១យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ២៦៨ A ខាងត្បូងស្ពានគោករំចេក ចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ឈឿន ប្រុស ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅសេរី២០១១ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E.9205 មកពីបញ្ចូលទឹកស្រែប្រាំងពីត្បូងទៅជើង ពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ- 3C.4649 ដឹកដំឡូងមី ធ្វើដំណើរបញ្ច្រាសទិសគ្នា បើកទៅបុកម៉ូតូនិងកិនពីលើទៀតបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗមួយរំពេចក្នុងថ្លុកឈាម ចំណែកអ្នកបើករថយន្តក្រោយពីកើតហេតុ បានចុះពីរថយន្ដរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
ក្រោយពីកើតហេតុ រថយន្តនិងម៉ូតូត្រូវនគរបាលយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកភ្នំស្រុករងចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ចរាចរណ៍៦ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
បច្ចេកវិទ្យា១ ថ្ងៃ ago
វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
ទំនាយលោកយាយ Baba Vanga ជិតក្លាយជាការពិតមួយទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្រឹកនេះ នាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
តើទីក្រុងណា ស្ទះចរាចរណ៍ខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍?