ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន សាទរការរៀបចំតំបន់រមណីយដ្ឋាន«សួនតេជោសន្តិភាព» ស្ថិតនៅតំបន់ទេសចរណ៍ទំនប់ ៩៥
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្តែងនូវការអបអរសាទរការរៀបចំតំបន់រមណីយដ្ឋាន «សួនតេជោសន្តិភាព» ស្ថិតនៅតំបន់ទេសចរណ៍ ទំនប់ ៩៥ ដើម្បីបង្កើនភាពទាក់ទាញកាន់តែអស្ចារ្យបន្ថែមទៀត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមអបអរសាទរបែបនេះក្នុងពេលអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ នៅរូបសំណាក លោកតាឌី បន្ទាប់មកបានបន្តដំណើរទស្សនា «សួនតេជោសន្តិភាព» ស្ថិតនៅតំបន់ទេសចរណ៍ ទំនប់ ៩៥ ស្ថិតនៅជើងភ្នំត្បែង ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ កាលពីរសៀលថ្ងៃអាទិត្យ ៥ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៦។

លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក៏បានគោរពជម្រាបជូន សម្តេច ផងដែរថា ទំនប់ ៩៥ គឺជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិដ៏ពេញនិយមមួយស្ថិតនៅភូមិទំនប់ ៩៥ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ចម្ងាយប្រហែល ៤ គីឡូម៉ែត្រពីក្រុងព្រះវិហារ។ ទីតាំងនេះល្បីល្បាញដោយសារទេសភាពមាត់ទឹកដ៏ស្រស់ស្អាត អាចគយគន់សម្រស់ភ្នំត្បែង និងជាកន្លែងសម្រាកលំហែកាយចុងសប្តាហ៍ដ៏មានសក្តានុពល។ បច្ចុប្បន្នទំនប់ ៩៥ បាននិងកំពុង កែច្នៃ និងអភិវឌ្ឍន៍ជា “សួនតេជោសន្តិភាព” ដើម្បីក្លាយជាតំបន់ទេសចរណ៍ថ្មីប្លែកក្នុងខេត្តព្រះវិហារ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសរសើរចំពោះការដឹកនាំ និងគំនិតច្នៃប្រឌិតរបស់ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ដោយបានយកចិត្តទុកដាក់ក្នុងការលើកសោភណភាពខេត្ត តាមរយៈការទាក់ទាញនូវទេសចរចូលមកទស្សនាតំបន់រមណីយដ្ឋានផ្សេងៗ ក៏ដូចជា តំបន់ទំនប់ ៩៥ នេះ ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់នោះផងដែរ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


