ព័ត៌មានជាតិ
អ៊ីតាលីជាសមាជិកណាតូទី២ដែលមិនឱ្យយន្តហោះអាមេរិកចុះចតនៅមូលដ្ឋានទ័ពអាកាសវាយប្រហារអ៊ីរ៉ង់
មិនខុសគ្នាប៉ុន្មានពីប្រទេសអេស្ប៉ាញ ប្រទេសអ៊ីតាលីដែលជាសមាជិកណាតូនិងជាសម្ព័ន្ធមិត្តអាមេរិក បានបដិសេធមិនអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិកចុះចតនៅមូលដ្ឋានទ័ពអាកាស Sigonella ក្នុងទីក្រុង Sicily មុនហោះទៅកាន់មជ្ឈិមបូព៌ាទេ។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលអ៊ីតាលីម្នាក់បញ្ជាក់កាលពីថ្ងៃអង្គារ ដោយព័ត៌មាន POLITICO ។
សេចក្តីរាយការណ៍ ចេញផ្សាយថ្ងៃទី៣១ ខែមីនា បានលើកឡើងថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិកមួយចំនួនគ្រោងចុះចតនៅមូលដ្ឋាន Sigonella កាលពីសប្តាហ៍មុន មុនពេលហោះហើរបន្តទៅកាន់គោលដៅបន្ទាប់ ប៉ុន្តែផែននៃការហោះហើរនេះ អ្នកបើកយន្តហោះមិនបានទាក់ទងទៅកាន់បុគ្គលិកទូទៅនៃកងទ័ពអាកាសអ៊ីតាលីមុននោះទេ ហើយយន្តហោះអាមេរិកក៏មិនអនុញ្ញាតឱ្យចុះចតដែរ។ នេះបើយោងតាមសារព័ត៌មានអ៊ីតាលី Corriere della Sera។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោក Guido Crosetto បដិសេធចំពោះការហោះហើរណាដែលប្រើប្រាស់មូលដ្ឋានប្រទេសខ្លួនក្នុងគោលបំណងសង្រ្គាម គឺមិនអនុញ្ញាតឱ្យចុះចតនៅមូលដ្ឋាន Sigonella ទេ ហើយករណីខាងលើនឹងត្រូវការយល់ព្រមពីសភាអ៊ីតាលីជាមុនសិន។
យ៉ាងណា លោក Guido Crosetto លើកឡើងថា៖«វាមិនពិតទេដែលប្រទេសអ៊ីតាលីរារាំងការចូលទៅកាន់មូលដ្ឋានទ័ពទាំងអស់នោះ។ ការប្រើប្រាស់របស់សហរដ្ឋអាមេរិកត្រូវបានគ្រប់គ្រងដោយសន្ធិសញ្ញាឆ្នាំ១៩៥៤ ហើយភាគីទាំងពីរដឹងយ៉ាងច្បាស់ពីបទប្បញ្ញត្តិរបស់វា»។
លោក Crossetto បង្ហោះសារមួយនៅលើបណ្តាញសង្គម X ថា៖ «កិច្ចព្រមព្រៀងអន្តរជាតិគ្រប់គ្រងនិងបែងចែកយ៉ាងច្បាស់នូវអ្វីដែលតម្រូវឱ្យមានការអនុញ្ញាតពីរដ្ឋាភិបាលជាក់លាក់ហើយមានការយល់ព្រមពីសភា ជាពិសេសអ្វីដែលត្រូវចាត់ថ្នាក់តាមបច្ចេកទេស ព្រោះវារួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀង»។
មន្ត្រីរដ្ឋាភិបាលអ៊ីតាលីម្នាក់បានបញ្ជាក់ពីរបាយការណ៍ដែលយន្តហោះអាមេរិកហោះហើរទៅកាន់មជ្ឈិមបូព៌ាពីការបដិសេធសិទ្ធិក្នុងការចុះចត ដោយសង្កត់ធ្ងន់ថាមូលដ្ឋានទាំងនោះមិនបានបិទចំពោះតែសហរដ្ឋអាមេរិកទេ ប៉ុន្តែការអនុញ្ញាតនានាត្រូវមើលលើគុណសម្បត្តិបុគ្គល។
មិនតែប៉ុណ្ណោះ ក្នុងសារបង្ហោះមួយពីការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី លោក ស្រី Giorgia Meloni ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ លោក ដូណាល់ ត្រាំ ថាទីក្រុងរ៉ូមបានបដិសេធរឿងប្រើប្រាស់មូលដ្ឋានទ័ពមែន ប៉ុន្តែក៏មិនមានន័យថាអ៊ីតាលីចង់បង្ករឿងជាមួយទីក្រុងវ៉ាស៊ីនតោនដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


