Connect with us

កូវីដ-១៩

អ្នកជំងឺ​កូវីដ​នៅ​មណ្ឌលកោះពេជ្រ ១២១ នាក់ទៀត បានជាសះស្បើយ

បានផុស

នៅ

តាមការ​បញ្ជាក់ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ បាន​ឲ្យ​ដឹង​ថានៅព្រឹកនេះ​មានអ្នកជំងឺកូវីដ ១២១ នាក់ទៀត​ បានជាសះស្បើយ​។

បើ​តាម​ប្រភព​ពី​គ្រូពេទ្យ​ អ្នកជំងឺទាំង ១២១ នាក់នេះ​ បាន​សម្រាកព្យាបាល​នៅ​មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (កោះពេជ្រ)។ ក្រុមគ្រូពេទ្យបានអនុញ្ញាតិ​ឲ្យ​ត្រឡប់ទៅផ្ទះ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សុខាភិបាល​បានចេញផ្សាយ​របាយការណ៍​​កាលពីម្សិលមិញនេះ មានអ្នកជំងឺ​កូវីដ ៩៩៤ នាក់ បាន​ជាសះស្បើយ​ខណៈនៅ​មណ្ឌលព្យាបាលកោះពេជ្រ​មាន​អ្នក​ជំងឺ​ជាង ៨០០ នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះវិញ។

រដ្ឋាភិបាល​បាន​រៀបចំ​មណ្ឌលព្យាបាល​កោះពេជ្រ ជាទីតាំង​សម្រាប់ព្យាបាល​អ្នកមានកូវីដ​​កម្រិត​​ស្រាល ខណៈ​ទីតាំង​នេះ​អាច​ដាក់​គ្រែចំនួន ១៨០០ ដែលអាចព្យាបាលអ្នកជំងឺកូវីដ-១៩ក្នុងកម្រិតស្រាលបាន១៨០០នាក់។ 

កន្លងមករាជរដ្ឋាភិបាលក៏បានរៀបចំទីតាំង​ឯកជនមួយ​ចំនួន​សម្រាប់ព្យាបាលអ្នក​ឆ្លងកូវីដ​ដូចជា សណ្ឋាគារក្រេតឌុក សាលារៀនជាស៊ីមសាមគ្គិ ខណៈ​មន្ទីរពេទ្យ​កកកុញដោយអ្នកជំងឺ៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣០ នាទីutes មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៣ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម