Connect with us

សេដ្ឋកិច្ច

​កម្ពុជា-ឥណ្ឌា ​ដាក់​ឱ្យ​ដំណើរ​ការ​ទូទាត់​ឆ្លងដែន​តាម ​QR Code ជាផ្លូវការ

បានផុស

នៅ

កម្ពុជា​-​ឥណ្ឌា ​នៅ​ថ្ងៃទី ០២ ​មិថុនា ២០២៦ ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវការនូវការ​ទូទាត់​ឆ្លងដែន​តាម​ឃ្យូអរកូត​ ដំណាក់​កាលទី១។ ពិធីដាក់ឱ្យដំណើរការការ​ទូទាត់​ឆ្លងដែន​តាម​ឃ្យូអរកូត​បានធ្វើឡើង ក្រោមអធិបតីភាពលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ និងលោក Vanlalvawna Bawitlung ឯកអគ្គរាជទូតឥណ្ឌប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្របពេលកំណើនភ្ញៀវទេសចរឥណ្ឌាមកកម្សាន្តនៅកម្ពុជា ការដាក់ឱ្យដំណើរការ​ជាផ្លូវការទូទាត់​ឆ្លង​ដែន​តាមឃ្យូអរកូតដំណាក់កាលទី១នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួល​ឱ្យប្រជាជន​ឥណ្ឌាដែលធ្វើដំណើរមកកម្ពុជា អាចស្កេនទូទាត់ថ្លៃទំនិញ និងសេវាតាមឃ្យូអរកូតរបស់​អាជីវករ​ប្រមាណ​ជាង ៤,៥ លាទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារ​ចល័តរបស់​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌា ប្រកបដោយភាព ងាយស្រួល រហ័ស និងសុវត្ថិភាព។

ការដាក់ឱ្យដំណើរការនេះ នឹងពង្រីកលទ្ធភាពក្នុងការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែនរវាងកម្ពុជា-ឥណ្ឌាឱ្យកាន់តែទូលំទូលាយ សំដៅគាំទ្រការបង្កើតកាលានុវត្តភាព និងបង្កើនសកម្មភាព ពាណិជ្ជកម្មវិនិយោគ និងទេសចរណ៍។

​គម្រោង​តភ្ជាប់​ប្រព័ន្ធ​ទូទាត់ឆ្លងដែន​នេះ សម្រេច​ទៅ​បាន​ដោយមានកិច្ចសហប្រតិបត្តិការបណ្ដាញ​ទូទាត់​ជាតិ NIPL នៃប្រទេសឥណ្ឌា និងធនាគារ អេស៊ីលីដា។

​គំនិតផ្ដួចផ្ដើម​ក្នុងការអភិវឌ្ឍ​គម្រោងទូទាត់ឆ្លងដែននេះ ​ឆ្លុះបញ្ចាំង​ពីទស្សនៈវិស័យ​វែងឆ្ងាយ​របស់​កម្ពុជា​ ក្នុង​ការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​សេដ្ឋកិច្ច ជាមួយប្រទេសដៃគូនានា នៅលើពិភពលោក ស្របពេលដែលកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសក្នុងតំបន់អាស៊ាន។

​សមិទ្ធផលដែលសម្រេចបាននាពេលនេះ សបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងវិស័យសា​ធា​រណៈ ​និងវិស័យឯកជន​ ក្នុងការពង្រឹងទំនាក់ទំនងការទូតរវាងកម្ពុជា-​ឥណ្ឌាឱ្យ​កាន់​តែជិតស្និទ្ធ រួមចំណែកគាំទ្រដល់ការធ្វើ​សមាហរណកម្មសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ និង​ជាពិសេសជំរុញឱ្យមានការផ្លាស់ប្តូរ និងចែករំលែកបច្ចេក​វិទ្យា​ឌីជីថលប្រកបដោយនវានុវត្តន៍៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម