Connect with us

ព័ត៌មានជាតិ

ថ្ងៃអាទិត្យ​នេះ ប្រជាពលរដ្ឋ​នៅតំបន់​បិទ​ខ្ទប់​ជាង​ ៨,០០០​គ្រួសារ​ទៀត ទទួលបាន​ស្បៀងអាហារ

បានផុស

នៅ

អាជ្ញាធរ​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃអាទិត្យ​ ទី​១៦ ខែ​ឧសភា​នេះ បាន​បន្ត​ចែកជូន​ស្បៀងអាហារ ជូន​ប្រ​ជា​ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ចំនួន ​៨១០០​គ្រួសារ ​បន្ថែមទៀត ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា។

ក្នុង​នោះប្រជាពលរដ្ឋ រស់នៅ​ខណ្ឌមានជ័យ​ចែកបានចំនួន ​២,០០០​គ្រួសារ ខណ្ឌ​សែនសុខ ៣០០​គ្រួសារ ខណ្ឌ​ព្រែក​ព្នៅ ៥០០​គ្រួសារ ខណ្ឌ​ឬ​ស្សី​កែវ​ចំនួន ​១,៥០០​គ្រួសារ ខណ្ឌ​ជ្រោយចង្វា ៧០០​គ្រួសារ ខណ្ឌដូនពេញ​ចំនួន​២០០​គ្រួសារ ខណ្ឌ​៧​មករា ៣០០​គ្រួសារ ខណ្ឌ​ចំការ​មន ៨០០​គ្រួសារ ខណ្ឌ​ច្បារអំពៅ​ចំនួន​ ៨០០​គ្រួសារ ខណ្ឌ​កំបូល​ចំនួន​១,០០០​គ្រួសារ និង​ក្រុមការ​ងារ​ចំនួន​ ៤០០​គ្រួសារ ៕

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម