Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ថា អាមេរិកកំពុងគាំទ្រប្រទេសខ្លួន ហើយរាល់ការវាយប្រហារគឺមិនឱ្យជនស៊ីវិលគ្រោះថ្នាក់ឡើយ

បានផុស

នៅ

រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តការវាយប្រហារ តាមអាកាសទៅលើតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu អះអាងថា ប្រទេសនេះមានការគាំទ្រពីសហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Netanyahu បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកមានការគាំទ្រពីសហរដ្ឋអាមេរិក ហើយថា ខ្លួននឹងបន្តការវាយប្រហារដើម្បីស្តារសន្តិភាព និងសន្តិសុខដល់ប្រជាជនអ៊ីស្រាអែល ។ទន្ទឹមនោះ អ៊ីស្រាអែលទទូចថា ការវាយប្រហារតាមអាកាសរបស់ខ្លួន លើទីតាំងរបស់ក្រុមហាម៉ាស ត្រូវបានធ្វើឡើង បន្ទាប់ពីការព្រមានជាមុន ដើម្បីចៀសវាងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ។ ប៉ុន្តែគោលដៅទាំងនោះ ក៏មានជំរុំជនភៀសខ្លួនប៉ាឡេស្ទីន ផងដែរ ។

មនុស្សជាង ១១,៣០៥ នាក់បានរងរបួស ហើយអគាររាប់សិបត្រូវបានបំផ្លាញ ឬខូចខាតនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈនៅអ៊ីស្រាអែលវិញ មនុស្ស ១០ នាក់ក៏ត្រូវបានសម្លាប់ ដោយគ្រាប់រ៉ុកកែតរបស់ប៉ាឡេស្ទីន ពីតំបន់ហ្គាហ្សាស្ទ្រីបផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៣ ម៉ោង មុន

ជើង​ខ្លាំង​រុស្ស៊ី​ខ្សែក្រវាត់​ច្រើន Alexandr សង្ឃឹមឈ្នះ ធឿន ធារ៉ា ២០០%

ព័ត៌មានជាតិ៥ ម៉ោង មុន

ណែនាំឲ្យស្គាល់ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ៣១ ក្រុមហ៊ុន ​​មានជើង​ហោះហើរ​​ត្រង់​មក​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក​ ទៀ សីហា ជំរុញឱ្យរដ្ឋបាលខេត្តសៀមរាបរៀបចំវេទិកាសាធារណៈ ដើម្បីឱ្យពលរដ្ឋបង្ហាញពីទុក្ខលំបាក

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ឡាវ​បញ្ឈប់ជើងហោះហើរ មកកម្ពុជា ​ក្រោយបើកដំណើរការរយៈពេលខ្លី

Sokha Hotels

ព័ត៌មានពេញនិយម