ព័ត៌មានជាតិ
លោកហ៊ុន ម៉ានី ផ្តល់កាដូនិងអាហារមួយចំនួនចែកដល់កុមារក្នុងឱកាសនៃទិវាកុមារអន្តរជាតិ
ភ្នំពេញ ៖ ក្នុងឱកាសនៃទិវាកុមារអន្តរជាតិ០១មុថិនានៅឆ្នាំនេះ លោក ហ៊ុន ម៉ានី បានសំដែងនូវក្តីនឹករលឹកចំពោះកុមារនិងបានជូនពរដល់កូនៗទាំងអស់ឱ្យមានសុខភាពល្អ កម្លាំងពលំមាំមួន រៀនសូត្របានពូកែ ដើម្បីត្រៀមខ្លួនធ្វើជាសរសរទ្រូង សម្រាប់អនាគតរបស់ប្រទេសជាតិ។

តាមរយៈទំព័រហ្វេប៊ុកផ្លូវការរបស់លោកនៅថ្ងៃនេះ លោកបានមានប្រសាសន៍ថា«ឆ្នាំនេះ បើទោះយើងមិនអាចជួបជុំគ្នាជាទ្រង់ទ្រាយធំបាននៅឡើយក៏ពិតមែន តែក្តីស្រលាញ់ និងនឹករឭករបស់ប៉ា និងម៉ាក់ចំពោះកូនៗទាំងអស់នៅតែមានជានិច្ច ហើយពួកយើងពិតជាចង់ជួបកូនៗណាស់។ប៉ា និងម៉ាក់សូមផ្ញើកាដូ និងអាហារមួយចំនួនចែកដល់កូនៗនៅតាមផ្ទះរៀងៗខ្លួនតាមរយៈបងៗដែលនៅអង្គការផ្ទះបាយកុមារ»។

លោក ហ៊ុនម៉ានីបាន បន្តទៀតថា ប៉ានិងម៉ាក់សូមអរគុណដល់កូនៗនៅអង្គការផ្ទះបាយកុមារ ដែលឥលូវនេះកូនៗបានបំពេញតួនាទីជាអ្នកបន្តចែករំលែកក្តីស្រលាញ់ទៅកុមារ ដូចអ្វីដែលកូនៗធ្លាប់បានទទួលពីប៉ាម៉ាក់កាលពីពេលកន្លងទៅ»។

យ៉ាងណាក៏ដោយ លោក ហ៊ុនម៉ានី បានណែនាំដល់កូនៗ និងអាណាព្យាបាលទាំងអស់ថែរក្សាសុខភាព និងការពារខ្លួនកុណឱ្យឆ្លងជំងឺកូវីដ ១៩ ដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ៕
ដោយ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


