ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពលោក ទឹង វ៉ាន់ ហៅតា សាឡាត់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នេះ បានផ្ញើសារជូនលោកស្រី នូ សុភី ព្រមទាំងក្រុមគ្រួសារ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់លោក ទឹង វ៉ាន់ (លោកតា សាឡាត់) ដែលទទួលមរណភាព នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៨១ឆ្នាំ ដោយរោគាពាធ។

សម្ដេចបានសម្ដែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យចំពោះការបាត់បង់លោក ទឹង វ៉ាន់ ហៅ តាសាឡាត់ ដែលជាស្វាមី ឪពុក និងជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាសិល្បៈករដ៏ឆ្នើមបានលើកស្ទួយវិស័យវប្បធម៌ខ្មែរ ពិសេសផ្នែកចម្រៀងអាយ៉ៃ៕
សូមអានព័ត៌មានពាក់ព័ន្ធ៖ ប្រវត្តិសង្ខេប និងបណ្ដាំចុងក្រោយមុនព្រឹទ្ធាចារ្យអាយ៉ៃ សាឡាត់ មុនចែកឋាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


