ព័ត៌មានជាតិ
ស្ថានទូតកំពុងស្រាវជ្រាវ លើព័ត៌មានថា មានការសាងសង់ប្រាសាទអង្គរវត្តទី២ នៅលើទឹកដីថៃ
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងប្រាប់ “កម្ពុជាថ្មី” នារសសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះថា មកដល់ពេលនេះស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបាន និងកំពុងសិក្សាស្រាវជ្រាវលើករណីដែលថា មានការសាងសង់ប្រាសាទអង្គរវត្ត ដូចប្រាសាទអង្គរវត្តរបស់កម្ពុជានៅលើទឹកដីប្រទេសថៃ។

បើតាមលោក កុយ គួង ការសាងសង់ប្រាសាទ ដូចប្រាសាទអង្គរវត្តរបស់កម្ពុជា នៅលើទឹកដីប្រទេសថៃនោះ គឺស្ថិតនៅក្នុងខេត្តបូរីរ៉ាំ តែក្រសួងមិនទាន់មានកំណត់ទូត ដើម្បីធ្វើការតវ៉ានោះទេ រង់ចាំស្ថានទូតធ្វើការស្រាវជ្រាវច្បាស់លាស់សិន។
សូមបញ្ជាក់ថា ថ្មីៗនេះមានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា មានការសាងសង់ប្រាសាទ ដូចប្រាសាទអង្គរវត្តរបស់កម្ពុជា នៅឯវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរ៉ាំ ប្រទេសថៃ ហើយក៏មានការបង្ហាញគំរូប្លង់ផងដែរ។ ព័ត៌មាននេះធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីមហាជន ជាពិសេសប្រជាពលរដ្ឋខ្មែរ ហើយក្រោយពីមានព័ត៌មាននេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានអះអាងថា ក្រសួងនឹងទាក់ទងទៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ដើម្បីស្រាវជ្រាវឱ្យបានច្បាស់លាស់លើករណីនេះ។

បើតាមព័ត៌មានផ្សេងៗបានឱ្យដឹងថា គម្រោងសាងសង់ប្រាសាទ ដូចប្រាសាទអង្គរវត្តរបស់កម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីបញ្ចប់ការសាងសង់ប្រាសាទនានានោះក្នុងវត្តនោះ ហើយគម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ ឬប្រាសាទ ដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរ (ปราสาทสีหนคร) គ្រោងនឹងសាងសង់បញ្ចប់រយៈពេល៧ឆ្នាំទៅ៨ឆ្នាំ៕
អត្ថបទ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន