Connect with us

ព័ត៌មានជាតិ

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាប់ផ្តើម​ធ្វើ​ទូទាំង​ប្រទេស ​ចាប់ពីថ្ងៃស្អែកនេះទៅ

បានផុស

នៅ

ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និង​ពង្រីកវិសាលភាពដល់ខេត្តចំនួន២៤ ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២១ ស្អែកនេះ។

លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ នៅទូទាំងប្រទេស បានមានប្រសាសន៍នៅថ្ងៃទី១៤កក្កដា ថា យុទ្ធនាការចាក់វ៉ាក់សាំងជួនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានពង្រីកវិសាលភាព​ដល់២៣ខេត្ត នៅថ្ងៃទី១៤កក្កដានេះ និងបន្តពង្រីកដល់២៤ខេត្ត នៅថ្ងៃទី១៥ក្កដាឆ្នាំ២០២១ ខណៈរាជធានីភ្នំពេញ​បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង កាលពីថ្ងៃទី៨កក្កដាកន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី បានបន្តថា តាមគម្រោងរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជួនដល់ប្រជាពលរដ្ឋគោលដៅ​១០​លាន​នាក់ឱ្យគ្រប់នៅចុងឆ្នាំ២០២១នេះ ឬនៅដើមឆ្នាំ២០២២ខាងមុខ ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងបានលឿន ខណៈគិត​ត្រឹមថ្ងៃទី១៣កក្កដានេះ មានប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងចំនួន៥ ១០៤ ៨៤៦នាក់ ស្មើនឹង​៥១.០៥​ភាគរយ ធៀបនឹង១០លាននាក់។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩សរុប ចំនួន១៦លាន២ម៉ឺន៤ពាន់ដូស ក្នុងនោះវ៉ាក់សាំងប្រភេទស៊ីណូហ្វាមមានចំនួន៥លាន២សែនដូស ក្នុងនោះបញ្ជាទិញ៣លានដូសនិងផ្តល់ជំនួយ​២លាន​២សែន​ដូស។

វ៉ាក់សាំងស៊ីណវ៉ាក់ចំនួន១០លាន៥សែនដូស និងវ៉ាក់សាំងកូវីលសែលរបស់ក្រុមហ៊ុនអាស្ត្រាហ្សេណេកា តាមរយៈ​គម្រោង​​កូវ៉ាក់​ចំនួន ៣២៤ ០០០ដូស។

ក្រៅពីនេះវ៉ាក់សាំង១លានដូសទៀត នឹងមកដល់នៅចុងខែកក្កដានេះ ខណៈ៣លានដូសទៀតនឹងមកដល់នៅខែសីហាខាងមុខ​។ រាជរដ្ឋាភិបាលគ្រោងបញ្ជាទិញ១លានដូសបន្ថែមទៀត ដែលធ្វើឱ្យចំនួនវ៉ាក់សាំងសរុបប្រមាណជាង២១​លាន​ដូស សម្រាប់ចាក់ដល់ប្រជាពលរដ្ឋគោលដៅ១០លាននាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម