ព័ត៌មានអន្ដរជាតិ
លួចកាតចាក់វ៉ាក់សាំងពី CDC ទៅលក់ ឱសថការីអាមេរិក ប្រឈមជាប់ពន្ធនាគារ ១២០ឆ្នាំ
អាជ្ញាធរបានចាប់ខ្លួនឱសថការីម្នាក់នៅទីក្រុងឈីកាហ្គោ កាលពីថ្ងៃអង្គារ ពីបទលក់កាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រាប់សិបសន្លឹកនៅលើ eBay។

ក្រសួងយុត្តិធម៌បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា លោក Tangtang Zhao អាយុ ៣៤ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទលក់កាតពិតប្រាកដចំនួន ១២៥ សន្លឹកដល់អ្នកទិញចំនួន ១១ នាក់នៅក្នុងខែមីនានិងមេសា ដែលកាតទាំងនេះ ត្រូវបានគាត់លួចពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC)។
យោងតាមក្រសួង គាត់បានគិតថ្លៃអតិថិជនប្រហែល១០ដុល្លារ ក្នុងមួយកាត។

ក្រសួងនិយាយថា លោក Zhao ទទួលបានកាតទាំងនេះ តាមរយៈការងាររបស់គាត់ជាឱសថការីដែលមានអាជ្ញាប័ណ្ណធ្វើការឲ្យក្រុមហ៊ុនមួយ ដែលចែកចាយនិងគ្រប់គ្រងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមទីតាំងទូទាំងប្រទេស។
ភ្នាក់ងារពិសេស Emmerson Buie Jr. នៅការិយាល័យឈីកាហ្គោរបស់ FBI បានឲ្យដឹងថា “ការលក់កាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់បុគ្គលដែលមិនទាន់ចាក់វ៉ាក់សាំង បានធ្វើឲ្យជនជាតិអាមេរិករាប់លាននាក់ ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរឬស្លាប់”។

ការដាក់តម្លៃទាបបែបនេះចំពោះសុវត្ថិភាពរបស់ជាតិយើង មិនត្រឹមតែជាការប្រមាថដល់អ្នកដែលកំពុងចូលរួមចំណែកក្នុងការប្រយុទ្ធដើម្បីបញ្ឈប់ជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឧក្រិដ្ឋកម្មសហព័ន្ធដែលមានផលវិបាកធ្ងន់ធ្ងរផងដែរ”។
លោក Zhao ត្រូវបានចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិរដ្ឋចំនួន ១២ ករណី។ គាត់អាចត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំចំពោះមួយករណី ដែលនេះមានន័យថា គាត់អាចពន្ធនាគាររហូតដល់ទៅ១២០ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ WVLT
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


