ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! វ៉ាក់សាំងថ្មី ការពារវីរុសកូវីដបំប្លែងខ្លួនច្រើនប្រភេទ ធ្វើតេស្តដំណាក់កាលដំបូង ទទួលបានជោគជ័យ
ក្រុមហ៊ុនផលិតឱសថអង់គ្លេស GlaxoSmithKline (GSK) បាននិយាយថា វ៉ាក់សាំងកូវីដថ្មីរបស់ខ្លួន បានផ្តល់នូវលទ្ធផលល្អ ក្នុងការធ្វើតេស្តមន្ទីរពិសោធន៍លើកដំបូង ខណៈការសាកល្បងលើមនុស្ស ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះ។

GSK និងដៃគូអាល្លឺម៉ង់ CureVac បាននិយាយថា បច្ចេកវិជ្ជា mRNA ដែលជាបេះដូងនៃវ៉ាក់សាំង អាចត្រូវបានប្រើដើម្បីបង្កើតអ្វីដែលគេហៅថា វ៉ាក់សាំងពហុក្រូម៉ូសូម ដែលនឹងត្រូវបានរចនាឡើងដើម្បីការពារប្រឆាំងនឹងវីរុសកូវីដបំប្លែងខ្លួនច្រើនប្រភេទ។
យោងតាមកាសែត The Times, ការសាកល្បងលើមនុស្សត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។ ចក្រភពអង់គ្លេសបាននិយាយកាលពីខែកុម្ភៈថា ខ្លួនអាចបញ្ជាទិញវ៉ាក់សាំងនេះរហូតដល់ទៅ ៥០ លានដូស ខណៈរដ្ឋមន្ត្រីនានាបានលើកឡើងថា គម្រោងនេះនឹងនាំឲ្យចក្រភពអង់គ្លេសអភិវឌ្ឍសមត្ថភាពផលិតវ៉ាក់សាំងប្រភេទ mRNA ផ្ទាល់ខ្លួន។

កាសែតដដែលចុះផ្សាយថា វ៉ាក់សាំងកូវីដថ្មីនេះ បានបង្ហាញលទ្ធផលជំរុញការឆ្លើយតប ប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ជាមួយនឹងកម្រិតអង់ទីគ័រកាន់តែខ្ពស់ ហើយធ្វើឲ្យកោសិកា memory B និង T cell មានភាពរឹងមាំជាងមុន ដែលជាទិដ្ឋភាពសំខាន់នៃការការពាររាងកាយប្រឆាំងនឹងមេរោគ។
សត្វស្វាធ្វើតេស្តដែលត្រូវបានចាក់វ៉ាក់សាំងថ្មីនេះ ក៏ត្រូវបានគេរកឃើញផងដែរថា មានការការពារប្រសើរជាងមុន នៅពេលដែលពួកគេ ប៉ះពាល់នឹងមេរោគ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុននិយាយថា មានការបោសសម្អាតមេរោគប្រកបដោយប្រសិទ្ធិភាពខ្ពស់នៅក្នុងសួតនិងផ្លូវដង្ហើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពិនិត្យឲ្យមែនទែន! ក្រោយចាក់វ៉ាក់សាំង AstraZeneca លេចចេញអាការទាំងនេះ គឺជាសញ្ញានៃការកកឈាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


