ចរាចរណ៍
ទំនងស្រវឹងបើករថយន្តបុករថយន្តកំពុងចតស្ងៀមហើយដោះស្លាកលេខគេចខ្លួនបាត់
បរស្រវឹងស្រាបានរេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅបុករថយន្តTACOMAកំពុងចតសៀមពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតរៀងខ្លួន តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នៅចំណុចមុខសណ្ឋាគារភ្នំពេញ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកJebbពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កម្ពុជាS-8808-S ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យអ្នកបើកបរស្រវឹងបានរេចង្កូតមកខាងស្ដាំដៃឡើងចិញ្ចើមផ្លូវហើយជ្រុលទៅបុករថយន្តTACOMAពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ2B-7785 ដែលចតស្ងៀមលើចិញ្ចើមផ្លូវ ពីចំហៀងខាងស្ដាំផ្នែកខាងក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តTACOMAវិលមួយជុំ ឯរថយន្តJebbទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយពីកើតហេតុ ម្ចាស់រថយន្តJebbបានដោះស្លាកលេខទាំងមុខទាំងក្រោយយកទៅជាមួយចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


