ព័ត៌មានជាតិ
ក្រុមហ៊ុន GFX កំណត់ថ្ងៃ បញ្ចប់ដំណោះស្រាយសាច់ប្រាក់ ឱ្យអតិថិជន ក្រោយការតវ៉ាច្រើន ខែ
ក្រុមហ៊ុន GoldFX Investment នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ បានប្រកាសកំណត់ថ្ងៃទី ២៦ ខែតុលា បិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់ ជូនអតិថិជនជាលើកចុងក្រោយ ដើម្បីបន្តជំរុញពាក្យបណ្ដឹង ទាមទារប្រាក់២០ លានដុល្លារ ដែលក្រុមហ៊ុនអះអាងថា គណៈគ្រប់គ្រងជាជនបរទេស បានកិបកេងយករត់ទៅបាត់។

សំណុំរឿងនេះ បានអូសបន្លាយរយៈពេលជិត ៦ ខែមកហើយ បន្ទាប់ពីក្រុមហ៊ុន GoldFX Investment បានផ្អាកប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ ដោយអះអាងថា គណៈគ្រប់គ្រងចំនួន ៣ នាក់ជាជនបរទេស ក្នុងក្រុមហ៊ុនបានកិបកេងប្រវ័ញ្ចប្រាក់របស់ក្រុមហ៊ុន ចំនួន ២០ លានដុល្លារ ហើយបានរត់គេចខ្លួន។

បន្ទាប់មកក៏ផ្ទុះការតវ៉ាពីអតិថិជនដែលដាក់ប្រាក់វិនិយោគជាមួយ ក្រុមហ៊ុន GoldFX Investment ដោយពួកគេបានធ្វើបាតុកម្មទាមទារឱ្យម្ចាស់ក្រុមហ៊ុនចេញមុខដោះស្រាយបញ្ហាអតិថិជនបាត់ប្រាក់ បន្ទាប់ពីក្រុមហ៊ុនផ្អាកដំណើរការ។
ទោះជាយ៉ាងណា ក្រុមហ៊ុន GoldFX Investment អះអាងថា ការសម្រេចបិទបញ្ចប់ដំណោះស្រាយសាច់ប្រាក់នេះ គឺជាកិច្ចឆ្លើយតបចំពោះអតិថិជន ក្នុងនាមជាជនរងគ្រោះដូចគ្នា ក្នុងកិច្ចរកដំណោះស្រាយជាមួយក្រុមហ៊ុនដែលបានដាក់ចេញកន្លងមកហើយនៅតែរង់ចាំ នូវដំណោះស្រាយជាផ្លូវច្បាប់។

ក្រុមហ៊ុន GFX បញ្ជាក់ថា បន្ទាប់ពីថ្ងៃទី ២៦ តុលានេះទៅ ខ្លួននឹងមិនបន្តទទួលដំណោះស្រាយសាច់ ប្រាក់នេះនៅក្រុមហ៊ុនទៀតទេ ដោយសង្ឃឹមថា អតិថិជននឹងមកទទួលយកដំណោះស្រាយ ក្នុងពេលវេលាកំណត់ចុងក្រោយនេះជាសាច់ប្រាក់ដូចៗគ្នាជាក់ជាមិនខាន។
សូមជំរាបថា កន្លងមក ក្រុមហ៊ុន GFX ក៏បានដាក់ចេញនូវយន្តការចំនួនពីរ គឺទី១. អញ្ជើញអតិថិជនដែលជាជនរងគ្រោះទាំងអស់ មកពិភាក្សារកដំណោះស្រាយ និងប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់។
ក្នុងនោះមានអតិថិជនជាច្រើន បានរួមគ្នាជាមួយក្រុមហ៊ុន រៀបចំឯកសារពាក់ព័ន្ធប្តឹងទៅលើជនបរទេស និងបក្ខពួក ដើម្បីទាមទារយុត្តិធម៌ក្នុងនាមជាជនរងគ្រោះដូចគ្នា និងធ្វើដំណោះស្រាយសាច់ប្រាក់ជូនអតិថិជន។ ទី២. ក្រុមហ៊ុន GFX បានអញ្ជើញអតិថិជន មកធ្វើដំណោះស្រាយសាច់ប្រាក់ ដោយប្រើរយៈពេល ៥៥ថ្ងៃ ដែលក្នុងនោះមានអតិថិជនជាច្រើននាក់ បានយល់ព្រមទទួលយកដំណោះស្រាយនោះផងដែរ៕
លិខិតជូនដំណឹង៖


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


