ព័ត៌មានជាតិ
អ្នកបាត់បង់លុយនៅ GFX អាចដាក់ពាក្យប្តឹងទៅនិយ័តករ មូលបត្រ
គណៈកម្មការត្រូលបត្រកម្ពុជា បានប្រកាសឲ្យអ្នកពាក់ព័ន្ធជាមួយក្រុមហ៊ុន GOLDFX INVESTMENT ទាំងអស់ ទៅដាក់ពាក្យបណ្តឹងនៅនិយ័តករមូលបត្រ ស្នាក់ការនៅ អគារ១៦៨ F ផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ។

ការប្រកាសនេះ ក្រោយពីនិយ័តករមូលបត្រកម្ពុជាបានទទួលលិខិតស្នើសុំព្យូរ ប្រតិបត្តិការជួញដូរបណ្តោះអាសន្នរបស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLDFX INVESTMENT CO.,LTD) និងបានឃើញសារប្តឹងពីវិនិយោគិនរបស់ក្រុមហ៊ុននៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់ “និយ័តករមូលបត្រកម្ពុជា” ផងដែរ។
មានអតិថិជនរាប់រយនាក់ ដែលបានដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសមិន (GFX Investment Co. LTD) សរុបរាប់លានដុល្លារ កំពុងតែជ្រួលច្របល់ ខ្លាចបាត់បង់លុយរបស់ខ្លួន ខណៈក្រុមហ៊ុននេះបានប្រកាសផ្អាកប្រតិបត្តិការទូទាំងប្រទេស ដោយសំអាងថា ក្រុមហ៊ុនកំពុងជួបបញ្ហាបច្ចេកទេស ដែលធ្វើឲ្យមានភាពរអាក់រអួលផ្នែកប្រតិបត្តិការជួញដូរ ហើយពួកគាត់បានព្រមានប្តឹងទៅកាន់ស្ថាប័នពាក់ព័ន្ធ ប្រសិនបើក្រុមហ៊ុនគ្មានដំណោះស្រាយ៕

អត្ថបទ៖កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


