ព័ត៌មានអន្ដរជាតិ
ប៉ូលិស ថៃ នាំខ្លួនអតីតតារាសម្ដែង Film និងជាសមាជិកបក្ស Palang ពាក់ព័ន្ធករណីឆបោក
អតីតតារាសម្ដែង Film Rattapoom បានចូលខ្លួនក្នុងនាមជាសាក្សីលើសំណុំរឿង Forex-3D Ponzi scheme បន្ទាប់ពីរកឃើញហិរញ្ញវត្ថុជាង៦លានបាត(១៧១,៦៩១ដុល្លារ) ដោយភ្ជាប់ជាមួយឈ្មោះ Apirak-Mee D Pay Company នាពេលថ្មីៗនេះ។

កាលពីវេលាម៉ោង៨:៤៥នាទីព្រឹក នៅថ្ងៃទី៨ ខែសីហា នៅផ្នែកសំណុំរឿងអាជីវកម្មហិរញ្ញវត្ថុ នាយកដ្ឋានស៊ើបអង្កេតពិសេស ឬ DSI បានចេញដីកាបន្ទាន់ ដោយនាំខ្លួនលោក Film Rattapoom ពាក់ព័ន្ធនឹងទឹកប្រាក់ចូលគណនីរបស់លោកយ៉ាងច្រើន។
លោក Film Rattphoom បច្ចុប្បន្នជាសមាជិកក្រុមអ្នកនាំពាក្យគណបក្ស Palang Pracharat និងជាអតីតតារាសម្តែងដ៏ល្បីល្បាញ បានជួបជាមួយអ្នកស៊ើបអង្កេតដើម្បីផ្តល់សក្ខីកម្មក្នុងនាមជាសាក្សីម្នាក់ក្នុងចំណោមសាក្សីទាំងប្រាំបីនាក់លើសំណុំរឿងលាងលុយកខ្វក់ទាក់ទងនឹងករណី Forex-3D Ponzi ។
បន្ទាប់ពីអ្នកស៊ើបអង្កេត បានបញ្ជាក់ថាភស្តុតាងនៃផ្លូវហិរញ្ញវត្ថុត្រូវបានរកឃើញពីលោក Apirak Kotthi អតីតនាយកប្រតិបត្តិ Forex-3D ដែលជាជនជាប់ចោទសំខាន់កំពុងជាប់ពន្ធនាគារ ហើយក៏បានរកឃើញថាក្រុមហ៊ុនមួយនេះពាក់ព័ន្ធនឹងបទល្មើសផ្ទេរប្រាក់ជាង ៦.០០០.០០០បាត ទៅគណនីធនាគាររបស់លោក Film Rattapoom ។ ដូច្នេះ ដីកាបានចេញភ្លាមៗ ដើម្បីបញ្ជាក់អំពីប្រតិបត្តិការហិរញ្ញវត្ថុដែលបានរៀបរាប់ខាងលើ។
ទោះយ៉ាងណាក៏ដោយ នៅពេលនេះអ្នកស៊ើបអង្កេតកំពុងតែសួរចម្លើយ។ ពេលបញ្ចប់រួចរាល់ អតីតតារាតួឯកប្រុសក្នុងរឿង “ល្បិចស្នេហ៍បាក់អំនួត” នឹងចេញមកផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានលម្អិតជាងនេះ ពាក់ព័ន្ធនឹងចរន្តផ្ទេរប្រាក់ជាង៦លានបាតមិនខាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


