ព័ត៌មានជាតិ
លោក ប្រាជ្ញ ចន្ទ ចុះសង្កេតមើលដំណើការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅក្នុងសង្កាត់ចំនួន៥
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃទី១៦ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ បានចុះសង្កេតមើលការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅក្នុងសង្កាត់ចំនួន៥ ក្នុងរាជធានីភ្នំពេញ ដែលរួមមាន សង្កាត់គោកឃ្លៀង សង្កាត់ក្រាំងធ្នង់ សង្កាត់គោករកា សង្កាត់ជ្រោយចង្វា និងសង្កាត់បាខែង។

ការចុះពិនិត្យសកម្មភាព នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតរបស់លោក ប្រាជ្ញ ចន្ទ ធ្វើឡើងដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្ដែង ក៏ដូចជាបញ្ហានានា នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដែលក្រុមចុះឈ្មោះ នឹងក្រុមប្រឹក្សាឃុំ សង្កាត់ បានជួបប្រទះ ជាពិសេសប្រជាពលរដ្ឋ ដែលមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។

ថ្លែងនៅក្នុងឱកាសនោះដែរ លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា ក្រុមចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ គឺជាតំណាងរបស់ គ.ជ.ប នៅក្នុងការអនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដូច្នេះត្រូវមានឆន្ទៈមោះមុតក្នុងការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន និងអនុវត្តឲ្យបានត្រឹមត្រូវ ស្របទៅតាមច្បាប់បទបញ្ជា និងនីតិវិធី លិខិតបទដ្ឋានគតិយុត្តិនានា របស់ គ.ជ.ប ធ្វើយ៉ាងណាឲ្យការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធិភាព និងទទួលបានលទ្ធផលល្អ ធានាបាននូវបញ្ជីបោះឆ្នោត ដែលមានភាពត្រឹមត្រូវ ពេញលេញនិង មានបច្ចុប្បន្នភាព។

លោក ប្រាជ្ញ ចន្ទ ក៏បានក្រើនរំលឹកដល់ក្រុមចុះឈ្មោះបោះឆ្នោត ក៏ដូចជាក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវធ្វើយ៉ាងណាធានាសុវត្ថិភាពខ្លួនឯង ក៏ដូចជាប្រជាពលរដ្ឋដែលអញ្ជើញមកចុះឈ្មោះបោះឆ្នោត ពីការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញ។

ជាមួយគ្នានោះ លោកបានទទូចដល់ប្រជាពលរដ្ឋឲ្យប្រញាប់រួសរាន់ទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីកែតម្រូវឈ្មោះ ប្រសិនបើមានកំហុសឆ្គង ហើយប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតថ្មី។ ចំណែកប្រជាពលរដ្ឋដែលមិនធ្លាប់បានចុះឈ្មោះពីមុនមក សូមអញ្ជើញទៅចុះឈ្មោះឲ្យបានគ្រប់គ្នា។

សូមបញ្ជាក់ថា ការអំពាវនាវរបស់លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាពេលនេះ ស្របពេលដែលការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នៅសល់ត្រឹមតែ៣៤ថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវបានបិទបញ្ចប់៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


