ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា ៖ អាស៊ាន បានធ្វើកំហុស ២ នៅក្នុងការទទួលដោះស្រាយបញ្ហា ជាមួយមីយ៉ាន់ម៉ា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នេះ បានលើកឡើងថា កិច្ចប្រជុំអាស៊ាននៅឆ្នាំ ២០២១នេះ បានធ្វើកំហុស ២ នៅក្នុងការទទួលដោះស្រាយបញ្ហា ជាមួយប្រទេសមីយ៉ាន់ម៉ា។
លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្រង់ប្រសាសន៍ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បង្ហោះនៅលើហ្វេសប៊ុករបស់លោកថា អាស៊ាន បានធ្វើកំហុស ២ នៅក្នុងការទទួលដោះស្រាយបញ្ហាជាមួយមីយ៉ាន់ម៉ា ទី១. អាស៊ានបានដាក់លក្ខខណ្ឌជាមុន ដើម្បីបញ្ជូនតំណាងរបស់ខ្លួន ទៅធ្វើការជាមួយរដ្ឋអំណាចមីយ៉ាន់ម៉ា។ ទី២. នៅពេលអញ្ជើញ ចូលរួមប្រជុំកំពូលអាស៊ាន សំបុត្រអញ្ជើញមិនបានផ្ញើទៅអោយប្រមុខរដ្ឋមីយ៉ា់ន់ម៉ាផ្ទាល់ទេ តែគឺផ្ញើទៅអោយអគ្គលេខាធិការ ក្រសួងការបរទេសមីយ៉ាន់ម៉ា ទៅវិញ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


