ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង អំពាវនាវពលរដ្ឋ នៅតំបន់ព្រៃភ្នំថែរក្សាសុខភាព ខណៈអាកាសធាតុចុះត្រជាក់
អភិបាលខេត្តកោះកុង បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតំបន់ព្រៃភ្នំ តាមបណ្តាស្រុកឆ្ងាយដាច់ស្រយោល សូមបង្កើនការថែរក្សាសុខភាព ជាពិសេសមនុស្សចាស់ ខណៈអាកាសធាតុប្រែប្រួល ចុះត្រជាក់។
បញ្ហាសុខភាពរស់នៅប្រចាំថ្ងៃ ជារឿងសំខាន់ បើខ្វះការយកចិត្តទុកដាក់ នឹងបណ្តាលឲ្យមានជំងឺផ្សេងៗ។ ជាក់ស្តែងប៉ុន្មានថ្ងៃនេះ អាកាសធាតុបានចុះត្រជាក់ខ្លាំង គួរឲ្យកត់សម្គាល់ ដែលទាមទារផ្តោតការប្រុងប្រយ័ត្ន។ នេះជាការលើកឡើងរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង គ្រាអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជាស្បៀងអាហារ របស់សប្បុរសធម៌ ជូនប្រជាពលរដ្ឋចំនួន៣០៧គ្រួសារ នៅឃុំឬស្សីជ្រុំ និងឃុំតាទៃលើ ស្រុកថ្មបាំង កាលពីថ្ងៃទី១៩ ខែធ្នូ។
លោកស្រីអភិបាលខេត្ត បន្តទៀតថា ជំងឺកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងទាំងអស់គ្នា។ ដូច្នេះចាំបាច់ បន្តអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល ស្របពេលអាកាសធាតុ ក៏ប្រែប្រួលចុះត្រជាក់ពីតិចទៅខ្លាំង ងាយបង្កឲ្យកើតជំងឺផ្លូវដង្ហើម។ ប្រសិនសង្ស័យបញ្ហាសុខភាពណាមួយ សូមទៅគ្រោះយោបល់ ជាមួយគ្រូពេទ្យ ដែលនៅជិតលំនៅដ្ឋាន។
លោកស្រី មិថុនា ភូថង បានចាត់ទុកថា ទុក្ខលំបាក ឬការខ្វះខាតរបស់ប្រជាពលរដ្ឋ តែងត្រូវបានយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្ត-ស្រុក មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងសប្បុរសជនឆ្ងាយជិត។ ត្បិតអំណោយនេះ គ្រាន់តែអាចដោះស្រាយជីវភាព រស់នៅប្រចាំថ្ងៃបានមួយកម្រិត។
ក្រៅតែពីការផ្តល់ ជូននូវស្បៀងអាហារដល់ពលរដ្ឋ លោកស្រីអភិបាល ក៏ផ្តួចផ្តើមបង្កើតកម្មវិធីកម្សាន្តសប្បាយ ដែលបានប្រឹងប្រែងបំពេញភារកិច្ច ការងារយ៉ាងសកម្មភាពកន្លងមក និងអប់រំផ្លូវចិត្តដល់សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ បុគ្គលិក រដ្ឋបាលខេត្តផងដែរ ដើម្បីការដុសខាត់ ការអភិវឌ្ឍសមត្ថភាព ព្រមទាំងសុខភាពល្អទាំងកាយទាំងចិត្ត មិនខុសអីពីកាំបិត ដែលប្រើប្រាស់ជាប្រចាំត្រូវការការសំលៀង ជាប្រចាំផងដែរ។
អ្វីដែលកាន់តែពិសេសព្រះវត្តមាន ដ៏មានតម្លៃពីសំណាក់ព្រះវជិរប្បញ្ញោ គូ សុភាព ក្នុងការសម្តែងធម៌ទេសនាបំភ្លឺផ្លូវ អំពីការឈ្វេងយល់ពីអត្ថប្រយោជន៍ នៃការធ្វើសមាធិ និងការអនុវត្តសមាធិ នៅក្នុងជីវិតប្រចាំថ្ងៃ។
លោកស្រីមិថុនា ភូថង យល់ថា នៅពេលមានប្រាជ្ញាភ្លឺថ្លា មានសន្តិភាពផ្លូវចិត្ត បង្កើនសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ បំពេញការងារកាន់តែមានប្រសិទ្ធភាព និងបានក្លាយជាអ្នកដឹកនាំដ៏ឆ្នើម ប្រកបដោយសមត្ថភាព និងគុណធម៌ បន្តកិច្ចការងារអភិវឌ្ឍខេត្តកោះកុង ឲ្យកាន់តែមានភាពរីកចំរើន៕
អត្តបទ៖ សិរី វឌ្ឍនៈ








-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


