Connect with us

សន្តិសុខសង្គម

ថ្ងៃសែនចូលឆ្នាំចិនឆេះផ្ទះមួយល្វែងនៅខណ្ឌដង្កោ​

បានផុស

នៅ

ផ្ទះល្វែង​មួយកន្លែង​នៅ​ខណ្ឌដង្កោ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ទាំងស្រុង ដោយសារ​ឆ្លង​ចរន្ត​អគ្គីសនី នៅ​ព្រលប់ថ្ងៃចូលឆ្នាំចិន។​

គ្រោះ​អគ្គីភ័យ​នេះ កើតឡើងកាលពី​ព្រលប់ៗ​ថ្ងៃ​ច័ន្ទ ទី​៣១ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង១៨និង​៤៥នាទី ដែលជាថ្ងៃសែនធំ ចូលឆ្នាំចិន វៀតណាម នៅ​ចំណុចផ្លូវ​លេខ០៦ផ្ទះ​លេខ៩០ បុរីពិភពថ្មី​គួរ​ស្រូវ​២ ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​អោយដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ ឈន សុធា ភេទប្រុស អាយុ៣៦​ឆ្នាំ មុខរបរជាង​ម៉ូតូ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ។ ប្រភេទ​សំណង់ ផ្ទះល្វែង ទំហំ​បណ្តោយ ១២​ម៉ែត្រ និង​ទទឹង៤​ម៉ែត្រ ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​ទាំងស្រុង ប៉ុន្តែ​មិនមាន​មនុ​ស្សណា​ម្នាក់​ទទួលរង​គ្រោះ​ថ្នាក់ឡើ​យ ។ ​

នៅក្នុង​ហេតុ​ការ​គ្រោះ​អគ្គីភ័យ​នោះ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ ចំនួន២​គ្រឿង ដោយ​បាញ់​ទឹក​អស់​ចំនួន១២​ម៉ែត្រ​គីប ។​

ករណី​អគ្គីភ័យ​បាន​ពន្លត់​ចប់​ទៅវិញ​ទាំងស្រុង នៅវេលា​ម៉ោង១៩និង​៥៥នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម