ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើកុមារ លទ្ធផលនឹងដឹងនៅនិទាឃរដូវឆ្នាំ២០២១
ក្រុមហ៊ុន Moderna Inc បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចាប់ផ្តើមសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩លើកុមារហើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនជីវបច្ចេកវិទ្យាមួយនេះបានឲ្យដឹងថា ការសាកល្បងដំណាក់កាលទី២និងទី៣ត្រូវបានរំពឹងថានឹងចុះឈ្មោះអ្នកចូលរួមចំនួន៣,០០០នាក់ដែលមានអាយុចន្លោះពី១២ទៅ១៧ឆ្នាំ។

អ្នកស្ម័គ្រចិត្តពាក់កណ្តាលនឹងត្រូវចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដែលត្រូវបានគេស្គាល់ថា mRNA-1273 ចំនួន២ដូសក្នុងរយៈពេល៤សប្តាហ៍ដាច់ពីគ្នាហើយអ្នកស្ម័គ្រចិត្តពាក់កណ្តាលទៀតនឹងទទួលបានថ្នាំ Placebo។
ក្រុមអ្នកស្រាវជ្រាវនឹងពិនិត្យមើលសុវត្ថិភាពនិងប្រសិទ្ធភាពនៃការចាក់ថ្នាំបង្ការរោគចំពោះកុមារហើយពួកគេនឹងត្រូវតាមដានរយៈពេល១២ខែបន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២។

លោក Stéphane Bancel នាយកប្រតិបត្តិក្រុមហ៊ុន Moderna បាននិយាយថា “យើងរីករាយចំពោះការចាប់ផ្តើមការសិក្សាដំណាក់កាលទី២និងទី៣នៃវ៉ាក់សាំង mRNA-1273 លើក្មេងជំទង់ដែលមានសុខភាពល្អនៅសហរដ្ឋអាមេរិក”។
លោកបន្តថា “គោលដៅរបស់យើងគឺដើម្បីបង្កើតទិន្ន័យនៅនិទាឃរដូវឆ្នាំ២០២១ដែលនឹងគាំទ្រការប្រើប្រាស់វ៉ាក់សាំង mRNA-1273 ចំពោះមនុស្សវ័យជំទង់នៅមុនឆ្នាំសិក្សា២០២១”។

យោងតាម clinicaltrials.gov ដែលជាគេហទំព័រនៃការសាកល្បងព្យាបាលគ្រប់គ្រងដោយបណ្ណាល័យវេជ្ជសាស្ត្រជាតិអាមេរិកបានឲ្យដឹងថា ការសិក្សានេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុងខែមិថុនាឆ្នាំ២០២២។
គេហទំព័រនេះក៏បានបញ្ជាក់ផងដែរថា ទីតាំងធ្វើតេស្តនឹងមាននៅក្នុងរដ្ឋ Idaho, Minnesota, New York, Oklahoma, Texas និង Utah៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


