ព័ត៌មានអន្ដរជាតិ
CEO ក្រុមហ៊ុនវ៉ាក់សាំងល្បីឈ្មោះអាមេរិក ថា កូវីដនឹងបញ្ចប់នៅឆ្នាំក្រោយ
នាយកប្រតិបត្តិក្រុមហ៊ុន Moderna Inc (MRNA.O) លោក Stéphane Bancel គិតថា ជំងឺរាតត្បាតជាសកល កូវីដ-១៩ អាចនឹងបញ្ចប់ក្នុងរយៈពេលមួយឆ្នាំទៀត ខណៈការផលិតវ៉ាក់សាំងកាន់តែខ្លាំងឡើង បានធានានូវការផ្គត់ផ្គង់ទូទាំងពិភពលោក។

លោកបានប្រាប់កាសែតស្វីស Neue Zuercher Zeitung ក្នុងបទសម្ភាសន៍មួយថា “ប្រសិនបើអ្នកក្រឡេកមើលការពង្រីកសមត្ថភាពផលិតកម្មនៅទូទាំងឧស្សាហកម្ម ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ វ៉ាក់សាំងគួរតែមានគ្រប់គ្រាន់នៅត្រឹមពាក់កណ្តាលឆ្នាំក្រោយ ដូច្នេះអ្នករាល់គ្នានៅលើផែនដី អាចចាក់វ៉ាក់សាំងបាន។ ហើយដូសជំរុញ អាចចាក់ទៅបានតាមវិសាលភាព ដែលតម្រូវ”។
លោកនិយាយថា ក្នុងពេលឆាប់ៗនេះ ថ្នាំបង្ការកូវីដក៏នឹងមានសម្រាប់ទារកផងដែរ។
អ្នកដែលមិនទទួលបានថ្នាំបង្ការ នឹងមានប្រព័ន្ធភាពស៊ាំដោយខ្លួនឯងតាមបែបធម្មជាតិ ដោយសារតែវីរុសកូវីដបំប្លែងខ្លួន Delta មានភាពឆ្លងខ្លាំង។ តាមវិធីនេះ យើងនឹងបញ្ចប់កូវីដក្នុងស្ថានភាពស្រដៀងទៅនឹងជំងឺគ្រុនផ្តាសាយ។

នៅពេលសួរថា តើនោះមានន័យថាជាការវិលត្រឡប់មករកភាពប្រក្រតីវិញនៅត្រឹមឆមាសទីពីរនៃឆ្នាំក្រោយមែនឬក៏យ៉ាងណា លោកបានឆ្លើយតបថា “គិតត្រឹមថ្ងៃនេះ ខ្ញុំគិតថា ក្នុងមួយឆ្នាំទៀត”។
លោក Bancel ក៏រំពឹងផងដែរថា រដ្ឋាភិបាលនានានឹងអនុម័តលើការចាក់វ៉ាក់សាំងដូសជំរុញ ដល់អ្នកដែលបានចាក់វ៉ាក់សាំងរួច៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ វ៉ាក់សាំង២ប្រភេទ អាចការពារប្រឆាំងជំងឺកូវីដ-១៩ បានពេញមួយជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


