សន្តិសុខសង្គម
អ្នកលក់ទឹកត្នោតជូរម្នាក់ គាំងបេះដូងស្លាប់លើចុងត្នោត
បុរសជាអ្នកលក់ទឹកត្នោតជូរម្នាក់ ខ្យល់គរស្លាប់ភាមៗនៅលើចុងត្នោត ខណៈឡើងកៀបយកទឹកបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នៅ ចំណុចក្នុងសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អាន វណ្ណៈ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរឡើងត្នោត ជនជាតិខ្មែរ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា យោងតាមការបំភ្លឺរបស់គ្រូគរុសិស្ស ដែលរៀននៅសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២២វេលាម៉ោង៧និង៣០នាទីព្រឹក បានឃើញជនរងគ្រោះមកឡើងត្នោតនៅក្នុងបរិវេណសាលាគរុកោសល្យជាប្រចាំ ប្រហែលកន្លះម៉ោងមក ក៏ឃើញធ្លាក់ដង្គៀបគាបទឹកត្នោតចុះក្រោម ក៏មើលជនរងគ្រោះពីលើដើមត្នោត ឃើញដេកនៅលើដើមត្នោត ក៏សង្ស័យបានស្រែហៅតែមិនឆ្លើយតប បានប្រាប់សមត្ថកិច្ចអោយចុះមកមើល ហើយបានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះ ខាងក្រុមគ្រួសារជនរងគ្រោះបានមកដល់ ក៏បានឡើងទៅលើដើមត្នោត យកខ្សែចងយោងជនរងគ្រោះចុះមកក្រោម បន្ទាប់មកក៏នាំគ្នាជួយសង្គ្រោះរឹតទ្រូង និងធ្វើចលនាបេះដូង ហើយបានទាក់ទងទៅរថយន្ដសង្គ្រោះ ពេលមកដល់ប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
តាមការពិនិត្យ ជនរងគ្រោះស្លាប់ដោយខ្យល់គរ(គាំងបេះដូង)។ ចំពោះសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ឆៃ យ៉ា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


