សន្តិសុខសង្គម
អុជធូបលើអាសនៈឆេះផ្ទះខ្ទេចអស់ទាំងស្រុង
ផ្ទះធ្វើពីឈើលើថ្មក្រោមខ្នង ត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុង ដោយសារម្ចាស់ផ្ទះដុតទៀនធូបខ្វះការប្រុងប្រយ័ត្ន។
ហេតុការណ៍គ្រោះអគ្គិភ័យនេះកើតឡើងនៅម៉ោង០៨និង៤០នាទីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ចំណុចភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានដឹងថា ករណីអគ្គិភ័យនេះបណ្ដាលឲ្យខូចខាតផ្ទះ១ខ្នង ទំហំ ៨ម៉ែត្រ x ១៧ម៉ែត្រ សង់ពីឈើលើ ថ្មក្រោម ជញ្ជាំងក្ដារ ប្រក់ក្បឿង (ខូចខាត អស់ទាំងស្រុង)។ឆេះគ្រែគ្រញូង ០១ ទូរដាក់ខោអាវ ០១ តុគ្រញូង ០១ តុបាយ ០២ មាស ១.៤ តំឡឹង និងប្រាក់ដុល្លារ ៣ ០០០ ដុល្លារ និងសម្ភារៈប្រើប្រាស់ មួយចំនួនផ្សេងទៀត។ សមត្ថកិច្ចបន្តថា ម្ចាស់ផ្ទះឈ្មោះ សុខ ពៅ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យឆេះ គឺមកពីម្ចាស់ផ្ទះអុជធូបទៀននៅកន្លែងអាសនៈ ទើបបណ្តាលអោយឆេះ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង អធិការស្រុកពួកចំនួន ១គ្រឿង អធិការស្រុកអង្គរជុំ ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ត ទើបពន្លត់បានទាំងស្រុង តែមិនបណ្តាលឲ្យប៉ះពាល់ដល់អាយជីវិតមនុស្ស និងសត្វនោះទេ៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


