ព័ត៌មានជាតិ
ខេត្តបាត់ដំបង បើកកម្មវិធីអប់រំលើភាពចាំបាច់នៃប្រព័ន្ធលូ និងប្រព័ន្ធចម្រុះទឹកកខ្វក់
កាលពីព្រឹកថ្ងៃទី២១ ខែមេសា នេះ រដ្ឋបាលខេត្ដបាត់ដំបង បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ ស្តីអំពីការចាំបាច់នៃការប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធទឹកចម្រុះកខ្វក់នៅក្នុងក្រុងបាត់ដំបង ដើម្បីអោយប្រជាពលរដ្ឋបានជ្រាប ក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងកម្មវិធីនៃអង្គការសហប្រជាជាតិ សម្រាប់លំនៅឋានមនុស្សជាតិ ប្រធាន អនុប្រធានមន្ទីរ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងក្រុមយុវជន ស ស យ ក ផងដែរ។

នៅក្នុងអង្គពិធីនោះដែរ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមាប្រសាសន៍ថា ក្រសួងមានបំណងផ្សព្វផ្សាយអំពីគុណប្រយោជន៍ និងភាពចាំបាច់នៃការថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណ: ប្រកបដោយនិរន្តភាពសម្រាប់ក្មេងជំនាន់ក្រោយ។

ឯកឧត្តមបានបន្ថែមថា ទឹកកខ្វក់ដែលហូរចេញពីលំនៅឋាន និងអាជីវកម្មនានា កំពុងទម្លាក់ចូលទៅក្នុងទឹកស្ទឹង បឹងបួ ប្រឡាយ ឬជ្រាបចូលទៅក្នុងដីដោយមិនបានសម្អាតជាមុន ហេតុដូច្នេះទឹកកខ្វក់ទាំងនោះអាចបង្កអោយប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណ:យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គម។
បន្ទាប់មកឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរង នៃគណអភិបាលខេត្ត បានលើកឡើងថា តាមរយ:ក្រសួងជំនាញ និងដៃគូអភិវឌ្ឍន៍ គឺក្រុងបាត់ដំបង បានសាងសង់ប្រព័ន្ធលូ ស្ថានីយ៍បូមទឹកកខ្វក់ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ថ្មី ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងប្រព័ន្ធបង្ហូរនានាអោយបាន។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទឹកកខ្វក់ កត្តាសំខាន់គឺ ប្រជាពលរដ្ឋគ្រប់រូបត្រូវយល់ដឹងអំពីការវេចខ្ចប់សម្រាម និងកាកសំណល់រាវ រឹង អោយបានត្រឹមត្រូវដើម្បីងាយស្រួលដល់ភ្នាក់ងារប្រមូលសម្រាម យកទៅចោលក្នុងបរិវេណទីតាំងមានសុវត្ថិភាព ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


