Connect with us

សេដ្ឋកិច្ច

ត្រឹម ២ ខែ កម្ពុជាបញ្ជូន​ពលករ ១៤ ០០០ នាក់ ទៅធ្វើការនៅប្រទេសជប៉ុន

បានផុស

នៅ

រយៈពេល ២ខែគឺខែមីនានិងខែមេសាឆ្នាំ២០២២នេះ កម្ពុជាបានបញ្ជួនកម្មសិក្សាការី និងពលករជំនាញប្រមាណ ១៤ ០០០ នាក់ ទៅធ្វើការទៅលើវិស័យផ្សេងៗនៅប្រទេសជប៉ុន បន្ទាប់ពីបានផ្អាករយៈពេលជាង ១ ឆ្នាំ ដោយសារការផ្ទុះ​​រាត​ត្បាតជំងឺកូវីដ-១៩។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី៣០មេសានេះថា កម្ពុជាទើបចាប់ផ្តើមបញ្ជួនពលករជំនាញ និងកម្មសិក្សារីទៅធ្វើការនៅប្រទេសជប៉ុននៅខែមីនាឆ្នាំ២០២២នេះទេ ដោយសារប្រទេសជប៉ុនបានបិទព្រំដែន ដែលបណ្តាលមកពីការឆ្លងរាតត្បាតជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អន ប៊ុនហាក់ បានបន្តថា រយៈពេល២ខែនេះគឺខែមីនានិងខែមេសានេះ យើងបានបញ្ជួនពលករនិងកម្មសិក្សាការីទៅប្រទេសជប៉ុនបានប្រមាណ ១៤០០០នាក់ ដែលជាចំនួនដ៏ច្រើន ដោយសារមានការបិទព្រំដែនកន្លងមក​ធ្វើឱ្យពលករមានការកកស្ទះច្រើននៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាល ទើបមានការបញ្ជួនច្រើនបែបនេះ។

លោក អន ប៊ុនហាក់ បានបន្តទៀតថា ចាប់ពីពេលនេះទៅយើងអាចបញ្ជួនពលករនិងកម្មសិក្សាការីទៅជប៉ុនបានទៀងទាត់​ឡើងវិញហើយដោយក្នុង១ខែៗអាចបញ្ជួនពី ៣០០០ ទៅ ៤០០០នាក់នាក់។

លោក អន ប៊ុនហាក់ បានបន្ថែមទៀតថា ក្នុងចំណោមពលករខ្មែរទៅធ្វើការនៅជប៉ុនភាគច្រើនជាកម្មសិក្សាការី។ ចំណែក​ពលករជំនាញមានមិនច្រើនទេដោយពួកគេទៅធ្វើការលើផ្នែកវេចខ្ចប់ សំណង់ ចំណីអាហារ សវាកម្ម សណ្ឋាគារ ភោជនីដ្ឋាន កសិកម្មដាំដុះ និងចិញ្ចឹមសត្វ។

ប្រធានភ្នាក់ងារហត្ថពលកម្មកម្ពុជា រូបនេះបានបន្ថែមថា ចំពោះនីតីវិធី និងបែបបទសុខាភិបាលក្នុងការបញ្ជួនពលករខ្មែរទៅប្រទេសជប៉ុន មិនខុសពីប្រទេសថៃទេ ដោយសារពលករខ្មែរត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ-១៩ រយៈពេល ៧២ ម៉ោង តាមម៉ាស៊ីន PCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ-១៩។ ទៅដល់ទីនោះត្រូវអនុវត្តវិធានសុខាភិបាលជប៉ុន ដោយធ្វើចត្តាឡីស័ក និងមានការមកទទួលពីថៅកែជប៉ុនផងដែរ។

នៅក្នុងជំនួបជាមួយលោក Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជា(JC A)កាលពីពេលថ្មីៗនេះ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឲ្យខាងភាគីជប៉ុន ទទួលកម្មសិក្សាការី ក៏ដូចជាពលករជំនាញរបស់កម្ពុជា បានទៅធ្វើការនៅប្រទេសជប៉ុនឲ្យកាន់តែច្រើនខណៈបច្ចុប្បន្នមានប្រមាណជាង១ម៉ឺននាក់កំពិងសិក្សានិងធ្វើការនៅទីនោះ។

លោករដ្ឋមន្ត្រីបានបន្តថា នៅពេលដែលពួកគេវិលត្រឡប់មកកាន់មាតុភូមិកំណើតវិញនឹងទទួលបានចំណេះ ជំនាញ សម្រាប់បង្កើតអាជីវកម្មផ្ទាល់ខ្លួន ឬក៏ក្លាយជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុនដែលមានវត្តមាននៅកម្ពុជា។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះមាន ពលករខ្មែរប្រមាណជាង១លាន២សែននាក់ធ្វើការនៅក្រៅប្រទេសក្នុងនោះនៅថៃមានច្រើនជាងគេរហូតដល់ទៅ១,២២លាននាក់ ជាង ៤៥, ០០០នាក់ នៅកូរ៉េខាងត្បូង ២៣,០២៧នាក់ នៅម៉ាឡេស៊ី ១១,៤៥៣​នាក់ នៅជប៉ុន ៨២១ នាក់ នៅសិង្ហបុរី នៅចិនហុងកុង២០២នាក់ និងអារ៉ាប៊ីសាអូឌីត ៤៣នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាជ្ញាធរ​ថៃរឹបអូស​ព្រុយត្រីឆ្លាមជាង​៤០០​នៅ​អាកាសយានដ្ឋាន ដោយ​គ្រោងរត់ពន្ធទៅចិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​ដាក់​ការសង្ស័យ​ថា​ របបយោធាមីយ៉ាន់​ម៉ា​​បំពាក់​​​​កម្មវិធី​​នុយក្លេអ៊ែរ​​​យោធា​សហការជាមួយរុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម