Connect with us

ចរាចរណ៍

បើកម៉ូតូវ៉ាជែងទាក់ដៃចង្កូតដួលចូលក្រោមរថយន្ដស្លាប់២នាក់ភ្លាមៗនៅកន្លែងកើតហេតុ

បានផុស

នៅ

បុរស២នាក់បានស្លាប់ភ្លាមៗនៅកន្លែង ខណ:ដែលពួកគេជិះម៉ូតូឌុបក្នុងល្បឿនលឿន ដោយបានវ៉ាជែងបណ្តាលអោយដួលអូសចូលទៅក្រោមរថយន្ត ខណៈកំពុងធ្វើដំណើរបញ្ជ្រាស់ទិសគ្នា។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨យប់ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ស្ថិតក្នុងក្រុមទី៣ ភូមិថ្នល់បំបែក ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានម៉ូតូឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ 1L 7588 (បាត់ដំបង) បើកបរដោយឈ្មោះ ឡយ ឃ្លោក ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន និងអ្នករួមដំណើរឈ្មោះ អិត តេន ភេទប្រុស អាយុ៣០ ឆ្នាំរស់នៅភូមិ ប្រឡាយប្រាក់ ឃុំអង្គរបាន ស្រុកសំពៅលូន បានបើកបរម៉ូតូយ៉ាងលឿន ទំនងជាស្រវឹង លុះដល់ត្រង់ចំណុចកើតហេតុ ក៏បានឡើងជែងនិងម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខ 1 AP 4193 (បាត់ដំបង) ដែលបើកបរដោយឈ្មោះ ឃៀង សុខជា ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិ ក្បាលល្ហុង ឃុំអង្គរបាន ស្រុកសំពៅលូនខេត្ត បណ្តាលអោយប៉ះដៃចង្កូតក៏បានដួលតែម្តង។ ពេលនោះដែរក៏មានរថយន្តម៉ាក ត្រាយតុន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AA 0411(ភ្នំពេញ)​បើកបរដោយឈ្មោះ ណាំ សុពៅ ភេទប្រុស អាយុ២៤ឆ្នាំរស់នៅ ភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្ត ដែលកំពុងបើកបរមកពីមុខ ក៏បានបុកតែម្តង បណ្តាលអោយស្លាប់មនុស្ស២នាក់ ។

តាមការពិនិត្យកន្លែងកើតហេតុ ជនរងគ្រោះបានបើកបរវ៉ាជែងជាមួយម៉ូតូដែលមានដំណើរស្របទិសគ្នាធ្វើឱ្យទាក់ដៃចង្កូតបណ្ដាលឲ្យដួលទៅមុខរថយន្តដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ដោយម៉ូតូដែលដួលនេះអូសចម្ងាយជិត៣០ម៉ែត្រ ទើបចូលរថយន្ត ដោយសារល្បឿនលឿន។

ករណីនេះសមត្ថកិច្ចស្រុក បានប្រគល់ឲ្យជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីធ្វើការតាមនីតិវិធី ដោយឡែកអ្នកបើកបររថយន្តក៏បានបញ្ជូនទៅការិយាល័យដែរ ដោយសារគេមិនបានរត់គេចទៅណាទេ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

អាជ្ញាធរនឹងបិទការធ្វើចរាចរណ៍កំណាត់មហាវិថីព្រះនរោត្តម និងបរិវេណជុំវិញវិមាន៧មករា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា 

កីឡា២១ នាទីutes មុន

ក្រុម ភ្នំពេញហ្គាឡាក់​ស៊ី ព្រះសីហនុ រក​បាន៣ពិន្ទុ ខណៈ កណ្តាល ស្មើ កំពង់ស្ពឺ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត

ព័ត៌មានជាតិ៣៣ នាទីutes មុន

តម្រូវការកសិផលកសិករក្នុងខេត្តបាត់ដំបងកើនឡើង ក្រោយបិទច្រកព្រំដែន

ព័ត៌មានជាតិ៣៤ នាទីutes មុន

អាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យទីតាំងស្តុក និងក្លាសេផ្លែឈើ ១ កន្លែង ក្រោយមានការស្នើសុំពីប្រជាពលរដ្ឋ

ព័ត៌មានជាតិ៣៥ នាទីutes មុន

អាជ្ញាធរមីន សហការជាមួយសាកលវិទ្យាល័យអង់គ្លេស អភិវឌ្ឍដ្រូនគ្មានមនុស្សបើកគាំទ្រការបោសសម្អាតមីននៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២២ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម