កីឡា
លឹម ពិសុទ្ធ ត្រូវសម្រាក៦សប្ដាហ៍ ខកខានជួយទាំងជម្រើសជាតិ និងក្លិបប្រកួតនៅឆាកអន្តរជាតិ
នៅព្រឹកថ្ងៃទី២៦ ខែឧសភា កីឡាករ លឹម ពិសុទ្ធ ត្រូវបានក្លិបភ្នំពេញក្រោនប្រកាសជាផ្លូវការថា នឹងត្រូវសម្រាករយៈពេល ៥ទៅ៦សប្ដាហ៍ ដែលបានសេចក្ដីថា នឹងខកខានជួយក្រុមជម្រើសជាតិ រួមទាំងក្លិបរបស់ខ្លួនប្រកួតក្នុងពានរង្វាន់អន្តរជាតិនានា ក្នុងខែមិថុនា ខាងមុខនេះ។
កីឡាករ លឹម ពិសុទ្ធ មានបញ្ហារបួសសសៃពួរកជើងខាងឆ្វេង បន្ទាប់ពីមានការប៉ះទង្គិចគ្នាក្នុងការប្រកួតជាមួយក្រុមណាហ្គាវើលដ៍ នាពេលកន្លងទៅថ្មីៗនេះ ដែលតម្រូវឱ្យសម្រាកព្យាបាលរយៈពេលពី ៥ ទៅ ៦ សប្តាហ៍។

ដូច្នេះរូបគេនឹងអវត្តមានពីបញ្ជីក្រុមជម្រើសជាតិឈុតធំ ដើម្បីប្រកួតមិត្តភាពជាមួយ ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី០២ មិថុនា និងត្រៀមប្រកួតជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី (AFC Asian Cup) ពីថ្ងៃទី០៨-១៦ ខែមិថុនា នៅប្រទេសឥណ្ឌា។ លើសពីនេះទៅទៀតគេក៏អាចនឹងខកខានជួយក្លិបភ្នំពេញក្រោន ប្រកួតក្នុងពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup 2022) នាមជាក្លិបតំណាងកម្ពុជា (ក្រោយឈ្នះលីគកំពូលកម្ពុជា ឆ្នាំ២០២១) នាខែក្រោយដូចគ្នាផងដែរ ដែលគេគ្រោងប្រកួតពីថ្ងៃទី២៤-៣០ ខែមិថុនា នៅទឹកដីកណ្ដាល នាប្រទេសវៀតណាម។
គួររំឮកថាប្រសិនបើ លឹម ពិសុទ្ធ រងរបួសរហូតដល់ឈានមិនអាចចូលរួមប្រកួត នោះវានឹងក្លាយជាលើកទី២ ហើយសម្រាប់រូបគេដែលដកខ្លួនពីជម្រើសជាតិដោយសារបញ្ហារបួស ខណៈកាលពីដើមឆ្នាំគេបានជួបបញ្ហារបួសម្ដងហើយ គឺបែកទ្រនាប់ជង្គង់ ក្នុងអំឡុងពេលប្រមូលផ្ដុំជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ប្រកួតក្នុងពានរង្វាន់ AFF U-23 Championship ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ខណៈក្រោយមកគេទើបតែជាសៈស្បើយ និងបានជួយក្រុមប្រកួតក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន