ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ៖ ធ្វើមន្ត្រី បើមិនចាត់ទុកការបម្រើពលរដ្ឋជាគោលដៅ គឺមិនចាំបាច់មកធ្វើជាមន្ត្រីទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ធ្វើមន្ត្រីរាជការ បើមិនចាត់ទុកការបម្រើប្រជាពលរដ្ឋជាគោលដៅទេ មិនចាំបាច់ធ្វើជាមន្ត្រីរាជការទេ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី ១៣ ខែមិថុនានេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា អ្វីដែលសម្ដេច ចង់ដាស់តឿនមន្ត្រីរាជការនោះ គឺត្រូវរំលឹកខ្លួនឯងឲ្យបានជាប់ជាប្រចាំថា «យើងជាមន្ត្រី ដែលត្រូវតែធ្វើការបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ»។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សូមមន្ត្រីរាជការ ត្រូវក្ដាប់ចំណុចនេះឲ្យបាន។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា មន្ត្រីរាជការ ត្រូវចាត់ទុកការបម្រើប្រជាពលរដ្ឋ ជាគោលដៅដែលត្រូវធ្វើ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ហើយទុកការបម្រើប្រជាពលរដ្ឋ គឺជាគោលដៅដែលយើងត្រូវធ្វើ ធ្វើមន្ត្រីបើមិនចាត់ទុកការបម្រើប្រជាពលរដ្ឋ ជាគោលដៅគឺមិនចាំបាច់មកធ្វើជាមន្ត្រីទេ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


