ព័ត៌មានអន្ដរជាតិ
WHO អះអាងកូរ៉េខាងជើង ពិតជាគ្មានជំងឺកូវីដ ១៩ មែន!
គិតចាប់ពីពិភពលោកផ្ទុះរាតត្បាតជំងឺកូវីដ ១៩ អំឡុងខែមករា រហូតមកទល់នឹងពេលនេះ ប្រទេសកូរ៉េខាងជើង តែជារដ្ឋឯកោបំផុតមួយលើលោក នៅតែប្រកាសមិនមានរកឃើញករណីជំងឺកូវីដ ១៩ ក្នុងប្រទេសរបស់ខ្លួននោះឡើយ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយអង្គការសុខភាពពិភពលោក WHO នៅថ្ងៃអង្គារ៍នេះ។

គិតត្រឹមថ្ងៃ ១០ ធ្នូកន្លងទៅ ប្រទេសនេះបានធ្វើតេស្ត លើមនុស្សសរុប ១០ ៩៦០នាក់ និងគ្មានករណីឆ្លងម្នាក់ណាឡើយ ខណៈរាប់ម៉ឺននាក់ ត្រូវគេធ្វើចត្តាឡីស័ក ក្នុងនោះ ៣៣២២៣នាក់ ត្រូវអនុញ្ញាតចេញពីកន្លែងធ្វើចត្តាឡីស័ករួចរាល់ដែរ។ នេះជាសេចក្តីរាយការណ៍របស់ភ្នាក់ងារគ្រប់គ្រងស្ថានភាពជំងឺកូវីដកូរ៉េខាងជើង ប្រកាសកាលពីសប្តាហ៍មុន។
ទោះជាមានការអះអាងជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ថាប្រទេសខ្លួនមិនមានឆ្លងជំងឺកូវីដ ១៩ ក៏ដោយ ក៏កូរ៉េខាងជើង បានចាត់វិធានការយ៉ាងតឹងរឹងប្រឆាំងជំងឺកំណាចនេះ ដោយមានទាំងការបិទព្រំដែនតាំងពីដើមឆ្នាំ និងបង្កើនគម្លាតសង្គម ក៏ដូចជាវិធានការចត្តាឡីស័កជាដើម៕
ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


