ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម អំពាវនាវឱ្យអ្នកវិនិយោគិនជប៉ុនវិនិយោគលើការកែច្នៃឈើនៅកម្ពុជា សម្រាប់ការនាំចេញ
លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់វិស័យឯកជនជប៉ុនធ្វើការវិនិយោគលើការកែច្នៃឈើនៅកម្ពុជា ដើម្បីធ្វើការនាំចេញ។ ការអំពាវនាវនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩កក្កដានៅក្នុងជំនួបពិភាក្សាការងារជាមួយលោកMIYAZAKI Masao អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុននៅទីស្តីការក្រសួង។

លោក MIYAZAKI Masao បានបញ្ជាក់ថា សំណើសំខាន់ៗដែលបានលើកឡើងដោយភាគីកម្ពុជា ភាគីជប៉ុនជូនយោបល់ឲ្យភាគីកម្ពុជាបន្ត ពិភាក្សាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយអ្នកជំនាញកសិកម្មជប៉ុនពីររូបដែលកំពុងបម្រើការក្នុងអង្គការ JICA ហើយសង្ឃឹមថាសំណើនឹងត្រូវបានដោះស្រាយជូនជាបណ្តើរៗតាមការចាំបាច់ ។

លោក MIYAZAKI Masaoបានលើកឡើងថានៅក្នុងជំនួបពិភាក្សានេះផ្តោតទៅលើចំណុច ៥ សំខាន់ ទី១- ពិនិត្យលើការអនុវត្តសេចក្តីសម្រេចក្នុងកិច្ចប្រជុំអាស៊ាន បូក ៣ កាលពីខែតុលា ឆ្នាំ ២០២១ ស្តីពី “ការបង្កើតប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពនៅអាស៊ាន” ក្នុងនោះក៏មានកិច្ចសហការលើការស្រាវជ្រាវរួមគ្នា ការអនុវត្តបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ (smart agriculture) ក្នុងនាមភាពជាដៃគូ។ ទី២- ស្ថាប័នស្រាវជ្រាវជប៉ុនកំពុងសហការ ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ធ្វើការស្រាវជ្រាវអំពីវិធីសាស្ត្រគ្រប់គ្រងទឹកក្នុងស្រែ និងការកាត់បន្ថយការរំភាយផ្ទះកញ្ចក់។ ទី៣- កានាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារជប៉ុន ទី៤- ការគាំទ្ររបស់ជប៉ុនក្នុងការស្តារព្រៃឈើឡើងវិញ និងទី៥-ស្នើសុំឲ្យភាគីកម្ពុជាជួយគាំទ្រផលិតផលកសិកម្មជប៉ុនដែលបាននាំចូលមកកម្ពុជា។ ក្រៅពីនេះ ជាមួយគ្នានេះដែរ MIYAZAKI Masao ក៏បានជម្រាបលោករដ្ឋមន្ត្រីថា ភាគីជប៉ុនមានបំណងចង់ផ្តល់កិច្ចសហការលើការកសាងខ្សែច្រវាក់តម្លៃផលិតកម្ម និងបន្តខិតខំប្រឹងប្រែងកសាងខ្សែច្រវាក់ផលិតកម្មគ្រាប់ស្វាយចន្ទី តាមរយៈអង្គការ JICA ឲ្យកាន់តែរីកចម្រើនថែមទៀតនាពេលអនាគត និងជួយលើការងារដាំឈើ។

លោករដ្ឋមន្ត្រី វេង សាខុន បានបានជម្រាបជូនភ្ញៀវអំពីសក្តានុពលនៃវិស័យកសិកម្ម ដំណាំសំខាន់ៗដែលមានអាទិភាពសម្រាប់នាំចេញស្បៀង ដោយកម្ពុជាសល់ស្រូវ ជាង ៦ លានតោន។

លោករដ្ឋមន្ត្រីបានបន្តថា« អ្វីដែលសំខាន់នោះ គឺកម្ពុជាត្រូវការការកសាងខ្សែច្រវាក់តម្លៃបន្ថែម ហេដ្ឋរចនាសម្ព័ន្ធគាំទ្រ ការពង្រឹងលើការផលិត កែច្នៃវត្ថុធាតុដើម និងការលើកកម្ពស់សមត្ថភាពផលិត គុណភាព ពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី គឺជាអាទិភាពខ្ពស់ដែលក្រសួងបាននិងកំពុងសហ ការជាមួយដៃគូអភិវឌ្ឍ និងវិស័យឯកជន ពិសេសអង្គការ JICA ធ្វើយ៉ាងណាបង្កើនសមត្ថភាពកែច្នៃ ឆ្លើយតបតាមស្តង់ដាទីផ្សារជប៉ុន»។


លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូន ចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ដែលបានសហការជាមួយក្រុមហ៊ុនជប៉ុនធ្វើការកែច្នៃគ្រាប់ស្វាយចន្ទី ហើយបរិមាណនាំចេញទៅកាន់ទីផ្សារជប៉ុនមានការកើនឡើងជាបន្តបន្ទាប់។ ក្នុងនាមឲ្យរាជរដ្ឋាភិបាល លោករដ្ឋមន្ត្រីបានបង្ហាញនូវឆន្ទ:គាំទ្រ និងផ្តល់កិច្ចសហការឲ្យកាន់តែល្អប្រសើរថែមទៀតលើចំណុចសំខាន់ៗទាំង ៥ ដែលលោក MIYAZAKI Masao បានលើកឡើងខាងលើ។ លោករដ្ឋមន្ត្រីសង្ឃឹមថាតាមរយៈដំណើរទស្សនកិច្ចរបស់លោក MIYAZAKI Masao នៅកម្ពុជាលើកនេះ នឹងមានក្រុមហ៊ុនជប៉ុនមកវិនិយោគលើវិស័យកសិកម្មបន្ថែមទៀតនាពេលអនាគត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


