ជីវិតកម្សាន្ដ
ហេង សុទ្ធនិស្ស័យ បញ្ជាក់មូលហេតុមិនទៅប្រកួត Miss Eco International លើឆាកអន្តរជាតិ
បវរកញ្ញា ហេង សុទ្ធនិស្ស័យ ទោះបីជានាងមិនបានឈ្នះម្កុដ Miss Universe Cambodia 2022 ក៏ពិតមែន ប៉ុន្ដែនាងក៏ទទួលបានចំណាត់ថ្នាក់ជ័យលាភីរង១នៃ Miss Universe Cambodia ដែលទើបបញ្ចប់ការប្រកួតកាលពីថ្មីៗកន្លងទៅនេះ។
យ៉ាងណាក្តីបន្ទាប់ពីកម្មវិធីប្រកួតបានត្រូវបានបញ្ចប់ ស្រាប់តែមានដំណឹងដ៏រំភើបទៀតថាកញ្ញា ហេង សុទ្ធនិស្ស័យ គឺត្រូវបានជ្រើសរើសក្លាយជាស្រ្តីខ្មែរដំបូងតំណាងឱ្យកម្ពុជា ចេញទៅប្រកួត Miss ECO international 2022នៅប្រទេសអេស្ស៊ីប។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រសម្តែងការអបអរ និងជូនពរនាងគ្រប់គ្នា។
ប៉ុន្តែក្រោយពេលមានដំណឹងល្អនេះមិនបានប៉ុន្មានផង ស្រាប់តែឮព័ត៌មានថ្មីទៀតថា កញ្ញា ហេង សុទ្ធនិស្ស័យ បានសម្រេចបោះបង់ការចេញទៅប្រកួតលើឆាកអន្តរជាតិនេះវិញ ដោយដាក់ជំនួសជ័យលាភីរងទី៣ គឺកញ្ញា រតនា សុខាវត្តី ។ តាមរយ:ដំណឹងដែលថា ហេង សុទ្ធនិស្ស័យ បានបោះបង់ឱកាសចូលរួមប្រកួតលើឆាកអន្តរជាតិមួយនេះបានធ្វើឱ្យមហាជនផ្ទុះជាចម្ងល់និងសួរនាំគ្រប់គ្នា។
ជាការស្រាយចម្ងល់អ្នកគាំទ្រ និងមហាជនកញ្ញា ហេង សុទ្ធនិស្ស័យ ក៏បានធ្វើការឡាយវីដេអូនិយាយបកស្រាយប្រាប់ពីមូលហេតុដែលនាងសម្រេចចិត្តមិនទៅចូលរួមប្រកួត Miss ECO international 2022 ។ កញ្ញា ហេង សុទ្ធនិស្ស័យ បានធ្វើការបកស្រាយថា មូលហេតុដោយសារនាងគ្មានពេលគ្រប់គ្រាន់ ម្យ៉ាងទៀតពេលដែលប្រកួត MUC 2022 ចប់នាងក៏បាននិយាយជាមួយអ្នករៀបចំកម្មវិធីរួចហើយថា ដោយសារតែនាងចង់យកពេលវេលាហ្នឹង
ទៅផ្ដោតលើការងារផ្ទាល់ខ្លួនវិញ។
កញ្ញា ហេង សុទ្ធនិស្ស័យ និយាយបន្តថា ម្យ៉ាងទៀតទម្រាំតែដល់ពេលវេលាប្រកួតMiss ECOinternational 2022 ដែលពុំទាន់ដឹងច្បាស់ថា គេនឹងចាប់ផ្ដើមនៅពេលណានោះ អ៊ីចឹងនាងមិនអាចសន្យាថា នឹងអាចចូលរួមបានទេព្រោះតែមានធុរៈផ្ទាល់ខ្លួនដូច្នេះទើបនាងក៏បានផ្ដល់សិទ្ធិឱ្យកម្មវិធីធ្វើការផ្ទេរទៅកាន់បវរកញ្ញាផ្សេងទៀតដែលស័ក្តិសមទៅជំនួសនាងវិញចុះ ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ