ជីវិតកម្សាន្ដ
ភរិយា Weir ប្រកាសថា ពេលនេះនាងមានផ្ទៃពោះហើយ ថែមទាំងដឹងកូនប្រុស ឬស្រីទៀត
Vicky ភរិយារបស់តារាសម្ដែង Weir ក្រោយរៀបការមិនទាន់បាន១ខែផង ពេលនេះបានប្រកាសដំណឹងថា នាងមានផ្ទៃពោះ និងដឹងថាកូនភេទអ្វី កាលពីម្សិលមិញនេះ។

ក្នុងថ្ងៃទិវាបុណ្យម្ដាយម្សិលមិញ Vicky ក៏បានឆ្លៀតឱកាសប្រកាសដំណឹងល្អថា នាងមានផ្ទៃពោះកូនដំបូងតាមរយៈការបង្ហោះសារថា “រីករាយទិវាអ្នកម្តាយ ទិវាអ្នកម្តាយឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់សម្រាប់កូន វាជាឆ្នាំដំបូងក្នុងជីវិតរបស់កូនដែលមានអ្នកម្តាយដែលកូនស្រលាញ់ចំនួនពីរនាក់ គឺម៉ាក់ដែលផ្ដល់កំណើតកូនជាព្រះរបស់កូន រួមទាំងម៉ាក់ក្មេកដែល គោរពស្រលាញ់ មើលថែរ Vicky យ៉ាងល្អ ហើយឆ្នាំនេះជាឆ្នាំដំបូងរបស់កូន ដែលកូននឹងហៅខ្លួនឯងថាម៉ាក់ សរសេរដល់ត្រឹមនេះទឹកភ្នែកហូរ Vicky សូមជូនពរអ្នកម្តាយទាំងអស់ រួមទាំងកូនៗគ្រប់គ្នាផង ឲ្យជួបតែសេចក្តីសុខ ពោរពេញដោយសេចក្ដីស្រឡាញ់ មេត្តា និងភាពកតញ្ញូ ជីវិតថ្មីរបស់យើងនឹងចាប់ផ្តើម។”


ទន្ទឹមនោះដែរ ក្រោយការបង្ហោះនេះ ក៏មានមតិអបអរសាទរជាច្រើនចូលមកខមិន តែយ៉ាងណាមហាជនហាក់ចាប់អារម្មណ៍ជាងគេ គឺសារអបអរពីម្ដាយក្មេក Vicky ដែលជាម្ដាយរបស់តារាសម្ដែង Weir ផ្ទាល់ ដោយគាត់បានសរសេរជាភាសាអង់គ្លេសថា “Congratulations on a new journey in life Mommy can’t wait to meet the little princess!! I am on tears. Love you honey” បកប្រែជាភាសាខ្មែរមានន័យថា “អបអរសាទរដំណើរថ្មីនៃជីវិត ម៉ាក់អន្ទះសារចង់ឃើញមុខព្រះនាងតូចឆាប់ៗនេះណាស់! រំភើបស្រក់ទឹកភ្នែកហើយ! ស្រលាញ់កូន” ទាំងអស់។”

គួររំលឹកដែរថា តារាសម្ដែងប្រុស Weir និងភិរិយា Vicky បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃនៅថ្ងៃទី ១៧ ខែកក្កដាកន្លងទៅនេះ ពោលគឺមិនទាន់បាន១ខែស្រួលបួលនោះទេ។ ប៉ុន្តែយ៉ាងណាមិញ បណ្ដាអ្នកគាំទ្ររបស់គូស្នេហ៍នេះ បានចូលមកខមិនអបអរសាទរដល់គ្រួសារ ដែលជិតទទួលបានសមាជិកថ្មីឆាប់ៗខាងមុខជាច្រើនផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដើរម៉ូដមួយឈុតនេះ Pancake ត្រូវអ្នកគាំទ្រសរសើរថាស្អាតខ្លាំង

-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ