Connect with us

ជីវិតកម្សាន្ដ

ម៉ា ច័ន្ទបញ្ញា បង្ហាញតម្រុយបោះបង់សិល្ប:

បានផុស

នៅ

តារាចម្រៀងOriginol Song លោក ម៉ា ច័ន្ទបញ្ញា ថ្មីៗនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលគ្រប់គ្នា ​ខណ:នៅសុខៗស្រាប់តែលោកបានពោលពាក្យហាក់ចង់​បោះបង់អាជីពសិល្ប:ដែលខំសាងឡើងជាច្រើនឆ្នាំកន្លងមក។

ជាមួយគ្នានៃដំណឹងអំពីតម្រុយចង់លាឈប់ពីអាជីពសិល្ប:នេះ បានធ្វើឲ្យអ្នកគាំទ្ររបស់តារាប្រុសលោក ម៉ា ច័ន្ទបញ្ញា បានបញ្ចេញមតិដោយលើកទឹកចិត្តកុំឲ្យតារាប្រុសរូបនេះ​បោះបង់វិស័យមួយនេះព្រោះថា​ទម្រាំលោកសាងកេរ្តិ៍ល្បីដល់សព្វថ្ងៃ គឺប្រើរយ:ពេលយូរឆ្នាំណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ា ច័ន្ទបញ្ញា បានលើកឡើងថា លោកចូលឆាកសិល្បៈម្ដងនេះប្រហែលជាពេលវេលាចុងក្រោយហើយ ព្រោះអាយុក៏ច្រើនអារម្មណ៍ខ្មាសអៀនក៏ច្រើន ហត់នឿយនឹងជីវិតក៏ច្រើន។ គ្រាន់តែនៅតែនឹក​សំឡេងគាំទ្ររបស់គ្រប់គ្នា នឹកពាក្យសន្យាក្នុងចិត្តចំពោះកុង តាទួតដែលនឹងនាំកិត្តិយសបន្ថែមចូលក្នុងគ្រួសារបើទោះបីជាអ្នកទាំងពីរលែងនៅទីនេះមើលចៅទៀតក៏ដោយនៅដើមឆ្នាំនេះ។

ម៉ា ច័ន្ទបញ្ញា បានបន្តថា លោកធ្លាប់ចង់បោះបង់ការងារនេះជាច្រើនដងហើយ ហើយក៏ធ្លាប់ខូចចិត្តនឹងខ្លួនឯងដែលកើតមកចេះច្រៀងដែរ តែលោកមិនអាចកាត់និស្ស័យនេះបានព្រោះវាជាជីវិត។ ដោយ ឡែកបើតាមប្រភពខ្លះបានបង្ហើបថា តម្រុយនៃការឈប់ពីសិល្ប:របស់លោក ម៉ា ច័ន្ទបញ្ញា អាចជាការពិតនាពេលឆាប់ៗខាងមុខនេះ ពោលគឺប្រហែលជាពេលវេលាដែលលោកបញ្ចប់ការប្រឡងចម្រៀងមួយ​ដែលកំពុងចាប់ផ្តើមឡើង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម