ព័ត៌មានជាតិ
សម្ដេចតេជោ ប្រកាសផ្ដល់ជូនពលរដ្ឋស្ម័គ្រចិត្តរុះរើចេញពីតំបន់អង្គរ ឲ្យទទួលបានប័ណ្ណក្រីក្រ និងប័ណ្ណស្ត្រីមានផ្ទៃពោះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ដល់ជូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ ឲ្យទទួលបានប័ណ្ណក្រីក្រ និងប័ណ្ណស្ត្រីមានផ្ទៃពោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី ១៣ ខែកញ្ញានេះថា ប្រជាពលរដ្ឋទាំងអស់ ដែលយល់ព្រមចាកចេញពីកន្លែងមិនស្រប នៅតំបន់រមណីយដ្ឋានអង្គរ មកនៅទីកន្លែងស្របច្បាប់នាពេលនេះ នឹងត្រូវទទួលបានប័ណ្ណក្រីក្រ និងប័ណ្ណស្ត្រីមានផ្ទៃពោះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដាក់បញ្ចូលប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ ឲ្យទទួលបានប័ណ្ណក្រីក្រ និងប័ណ្ណទទួលបានថវិកាក្នុងសម័យកូវីដ ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ឥឡូវស្ដាប់តាមបទបញ្ជានេះ ឲ្យមន្ត្រីឲ្យពួកយើងចុះមកធ្វើការភ្លាម ជាពិសេសខេត្ត ខេត្តមានមន្ទីរសង្គមកិច្ចនៅទីនេះ…..មន្ទីរសង្គមកិច្ចធ្វើកិច្ចការងារនេះ»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


