ព័ត៌មានអន្ដរជាតិ
សិង្ហបុរីរកឃើញអ្នកឆ្លងកូវីដបម្លែងខ្លួនប្រភេទថ្មី បន្ថែម
ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ២ នាក់នៅសិង្ហបុរីដែលបានវិលត្រឡប់មកពីចក្រភពអង់គ្លេសត្រូវបានគេធ្វើតេស្តបឋមរកឃើញជំងឺកូវីដបម្លែងខ្លួនប្រភេទថ្មី ។
មនុស្សម្នាក់ដែលបានធ្វើតេស្តវិជ្ជមានចំពោះវីរុសបម្លែងខ្លួនប្រភេទថ្មីគឺជាអ្នកបើកយន្តហោះឲ្យក្រុមហ៊ុន Singapore Airlines Ltd. ដែលបានធ្វើដំណើរទៅចក្រភពអង់គ្លេសដើម្បីធ្វើការចាប់ពីថ្ងៃទី ១៩ ដល់ ២២ ខែធ្នូ ។ បីថ្ងៃក្រោយមកគាត់មានគ្រុនក្តៅ ហើយត្រូវបានគេអះអាងថាមានជំងឺកូវីដ ១៩ នៅថ្ងៃទី ២៩ ខែធ្នូ ។

ករណីទី ២ គឺជាអ្នកកាន់លិខិតឆ្លងដែនការងារដែលបានមកដល់ប្រទេសសិង្ហបុរីពីចក្រភពអង់គ្លេសនៅថ្ងៃទី ៧ ខែធ្នូ ។ គាត់បានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅថ្ងៃទី ២១ ខែធ្នូ បន្ទាប់ពីបានធ្វើតេស្តអវិជ្ជមាននៅថ្ងៃទី ១៧ ខែធ្នូ ។ ក្រោយមកគាត់មានអាការៈឈឺខ្លួ នហើយត្រូវបានពិនិត្យឃើញថាមានផ្ទុកវីរុសនេះនៅថ្ងៃទី ២៩ ខែធ្នូ ។
ករណីនៃជំងឺកូវីដបម្លែងខ្លួនប្រភេទថ្មីអាចបង្កបញ្ហាប្រឈមដល់ប្រទេសសិង្ហបុរីដែលត្រូវបានគេសរសើរចំពោះភាពជោគជ័យរបស់ខ្លួនក្នុងការទប់ស្កាត់ល្បឿននៃការឆ្លងនៅក្នុងសហគមន៍ ។ ប្រទេសនេះបានរកឃើញករណីជំងឺកូវីដបម្លែងខ្លួនប្រភេទថ្មីកាលពីសប្តាហ៍មុនលើនិស្សិតសិង្ហបុរីដែលកំពុងសិក្សានៅចក្រភពអង់គ្លេស ។

ទន្ទឹមនោះប្រទេសអាស៊ីអាគ្នេយ៍មួយនេះក៏បានដាក់ការរឹតបន្តឹងព្រំដែនតឹងរ៉ឹងជាងមុនផងដែររាប់បញ្ចូលទាំងការចូល និងការឆ្លងកាត់សម្រាប់អ្នកដែលមានប្រវត្តិធ្វើដំណើរទៅចក្រភពអង់គ្លេសក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយ ទោះបីជាពលរដ្ឋ និងអ្នករស់នៅជាអចិន្ត្រៃយ៍ត្រូវបានអនុញ្ញាតឲ្យត្រឡប់មកវិញក៏ដោយ ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃពុធថា “ការស៊ើបអង្កេតរោគរាតត្បាតកំពុងដំណើរការ ។ ក្នុងពេលបច្ចុប្បន្ននេះរាល់ទំនាក់ទំនងជិតស្និទ្ធនៃករណីទាំងអស់នោះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក ក៏ដូចជាធ្វើចចត្តាឡីស័ក ហើយនឹងត្រូវបានធ្វើតេស្តនៅពេលចាប់ផ្ដើម និងចុងបញ្ចប់នៃរយៈពេលធ្វើចត្តាឡីស័ករបស់ពួកគេដូច្នេះទើបក្រសួងអាចរកឃើញករណីឆ្លងដែលមិនមានរោគសញ្ញា” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bloomberg
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


