Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! សិង្ហបុរីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ហើយ

បានផុស

នៅ

គិលានុបដ្ឋាយិកាម្នាក់ឈ្មោះ Sarah Lim អាយុ ៤៦ ឆ្នាំបានក្លាយជាមនុស្សដំបូងគេនៅប្រទេសសិង្ហបុរីដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅថ្ងៃពុធ ទី៣០ ខែធ្នូ នេះ ខណៈបុគ្គលិកសុខាភិបាលជាង ៣០ នាក់ផ្សេងទៀតនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លង (NCID) ក៏ទទួលបានការចាក់ថ្នាំបង្ការនេះផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគេកំពុងទទួលការចាក់វ៉ាក់សាំងកូវីដដូសដំបូងដែលបង្កើតដោយក្រុមហ៊ុនឱសថយក្សរបស់សហរដ្ឋអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ។ វ៉ាក់សាំងនេះតម្រូវអោយចាក់ ២ ដងក្នុងរយៈពេល ២១ ថ្ងៃ ។ អ្នកដែលបានទទួលការចាក់វ៉ាក់សាំងដូសដំបូងនៅថ្ងៃពុធនេះគ្រោងនឹងត្រឡប់មកវិញសម្រាប់ការចាក់លើកទី ២ របស់ពួកគេនៅថ្ងៃទី ២០ ខែមករា ឆ្នាំក្រោយ ។

ទន្ទឹនោះក្រសួងសុខាភិបាលក៏មានគោលបំណងចាប់ផ្តើមចាក់វ៉ាក់សាំងដល់មនុស្សចាស់ពីអាយុ ៧០ ឆ្នាំឡើងទៅចាប់ពីខែកុម្ភៈ ឆ្នាំក្រោយផងដែរ ។

គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech បានមកដល់សិង្ហបុរីនៅថ្ងៃទី ២១ ខែធ្នូដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅអាស៊ីដែលបានទទួលវ៉ាក់សាំងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ EU ពន្យារពេលអនុម័តវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca

ចុចអាន ៖ ពេទ្យស្រីម្នាក់ត្រូវផ្អាកការងារដោយសាររួមសិចជាមួយអ្នកជំងឺកូវីដក្នុងបន្ទប់ទឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម