ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្ដើមពិធីបុណ្យកឋិនទានសាមគ្គី និងអភិសេកព្រះរូប ” ព្រះឥន្ទកោសីយ៍”
ពិធីបុណ្យកឋិនទាន គឺជាពិធីបុណ្យដ៏សំខាន់មួយក្នុងចំណោមពិធីបុណ្យធំៗក្នុងព្រះពុទ្ធសាសនា សំពត់ស្បង់ ត្រៃចីវរ គ្រឿងស្លៀកគ្របដណ្ដប់របស់ព្រះភិក្ខុសង្ឃដែលទាយកទាយិកាប្រគេនដល់ភិក្ខុសង្ឃក្នុងកឋិនកាល គឺតាំងពីថ្ងៃ១ រោចខែអស្សុជ ដល់ថ្ងៃ ១៥ កើតខែកត្ដិក (ថ្ងៃទី១១ ខែតុលា ដល់ថ្ងៃទី០៦ ខែវិច្ឆិកា) ដែលហៅថាបុណ្យ កឋិន គឺបុណ្យប្រគេនសំពត់នេះឯង ដែលប្រជាពុទ្ធបរិស័ទខ្មែរតែងតែនាំយកនូវគ្រឿង សំពត់ ស្លៀកគ្របដណ្ដប់ទៅប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស៣ ខែ ក្នុងវស្សានរដូវកន្លងមកក្នុងវត្តអារាម។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នំា២០២២នេះ ពិធីបុណ្យកឋិនទានសាមគ្គី និងអភិសេកព្រះរូប “ព្រះឥន្ទកោសីយ៍”នេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបកនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្ដីរាជការក្រោមឱវាទ រួមជាមួយពុទ្ធបរិស័ទ បានឯកភាពផ្ដើមធ្វើបុណ្យកឋិនទាន ដើម្បីប្រមូលបច្ចយ័យកទៅកសាង សមិទ្ធផលនានា នៅក្នុងវត្តព្រះឥន្ទកោសីយ៍ ស្ថិតសង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីលើកស្ទួយវិសយ័ព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើននាពេលបច្ចុប្បន្ននេះ និងទៅថ្ងៃអនាគតផងដែរ។ ក្នុងគោលបំណងដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់រយៈពេល៣ខែ នៅក្នុងពុទ្ធសីមាវត្តព្រះឥន្ទកោសីយ៍ ក្រុងសៀមរាប។

នៅក្នុងពិធីបុណ្យកឋិនទាននេះ លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន បានប្រសិទ្ធិពរជយ័ជូនដល់ពុទ្ធបរិសទ័ ដែលបានចូលរួមបច្ច័យតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ក្នុងអង្គកឋិនទាននេះ ដើម្បីចូលរួមកសាងសមិទ្ធផលនានា នៅក្នុងវត្ត ដើម្បីតម្កល់មហាកុសលផលបុណ្យ ទៅអនាគតជាតិខាងមុខ ។

ក្នុងឱកាសនោះដែរលោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា កម្ពុជាមានការសុខសន្តិភាព មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ពីប្រទេសដែលស្ងាត់ជ្រងុំ ឥឡូក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនមួយ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ទាំងកត្តាសេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនិងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក ពោលគឺគណបក្សប្រជាជនកម្ពុជា ដែលបានកើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំមានការរីកចំរើនឆាបរហស័ទាំងពុទ្ធចក្រនិងអណាចក្រផងដែរ៕
អត្ថបទ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ