កីឡា
សម្តេចពិជ័យ ទៀ បាញ់ ផ្តល់ប្រាក់ជិត៤ពាន់លានរៀលដល់ជយលាភីស៊ីហ្គេមលើកទី៣១
ព្រឹកថ្ងៃទី២៦ ខែធ្នូនេះ នៅក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ជយលាភីមេដាយ និងគ្រូបង្វឹក គ្រូជំនួយពីការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

ជយលាភីជាម្ចាស់ម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធ មានចំនួន៩៣នាក់ ព្រមទាំងគ្រូបង្វឹក និងគ្រូជំនួយ ៤២នាក់ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល។ តាមអនុក្រឹត្យរាជរដ្ឋាភិបាល មេដាយមាស១គ្រឿង (១វិញ្ញាសា) ទទួលបាន ៤០លានរៀល, មេដាយប្រាក់១គ្រឿងទទួលបាន ៣០លានរៀល និងមេដាយសំរឹទ្ធ១គ្រឿង ទទួលបាន ១៦លានរៀល។
សរុបម្ចាស់មេដាយមាស ប្រាក់ សំរឹទ្ធ និងគ្រូបង្វឹក គ្រូជំនួយពីស៊ីហ្គេម លើកទី៣១ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាប្រមាណជិត៤០០០លានរៀល។ សូមបញ្ជាក់ថា គ្រូបង្វឹកទទួលបានប្រាក់រង្វាន់ ១០០% ស្មើនឹងកម្រិតមេដាយខ្ពស់ជាងគេ។ គ្រូជំនួយទទួលបាន ៧០%នៃមេដាយដែលអត្តពលិករបស់ខ្លួនដណ្តើមបាន។

កម្ពុជាដណ្តើមបានមេដាយពីកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម លើ១៥ប្រភេទកីឡា ក្នុងនោះមាស៩គ្រឿង ប្រាក់១៣គ្រឿង និងសំរឹទ្ធ៤១គ្រឿង។
- ១-កីឡាវ៉ូវីណាម ឈ្នះមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៩ សរុប ១៤គ្រឿង។
- ២-កីឡាប៉ូល និងប៉េតង់ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៣ សរុប ៧គ្រឿង។
- ៣-កីឡាឃីកបុកស៊ីង ឈ្នះមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ១ សរុប ៥គ្រឿង។
- ៤-កីឡាចំបាប់ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៦ សរុប ៦គ្រឿង។
- ៥-កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ៦ សរុប ៧គ្រឿង។
- ៦-កីឡាតេក្វាន់ដូ WT ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៣ សរុប ៥គ្រឿង។
- ៧-កីឡាកាយសម្ព័ន្ធ ឈ្នះមេដាយប្រាក់ ៣ និងសំរឹទ្ធ ១ សរុប ៤គ្រឿង។
- ៨-កីឡាប្រដាល់សកល ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ៣ សរុប ៤គ្រឿង។
- ៩-កីឡាការ៉ាតេ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង។
- ១០-កីឡាវូស៊ូ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង។
- ១១-កីឡាបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
- ១២- កីឡាយូដូ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
- ១៣-កីឡាហែលទឹក ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
- ១៤-កីឡាជឺជីតស៊ូ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
- ១៥-កីឡាទូករ៉ូអ៊ីង ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


