Connect with us

កីឡា

ថ្ងៃ​​នេះ​ បាល់ទះ​​ហ្វីលីពីន​ទៅ​ហាត់​​​នៅ​​តៃវ៉ាន់​ និង​​បន្ត​ទៅ​​ជប៉ុន​​​ត្រៀម​​ស៊ីហ្គេម​២០២៣

បានផុស

នៅ

ក្រុម​កីឡា​បាល់ទះ​ជម្រើស​ជាតិ​ហ្វីលីពីនទាំង​បុរស និង​នារី​​ចាប់​ផ្តើម​ហ្វឹក​ហាត់​នៅ​កោះ​តៃវ៉ាន់​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​នេះ​​​ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​កីឡា​បាល់ទះ​ហ្វីលីពីន (PNVF) កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​បាន​ជ្រើស​រើស​កីឡាករ​​១៥​នាក់​ដើម្បី​ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​ក្រៅ​ប្រទេស​។ តាម​ការគ្រោង​ទុក ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ហ្វីលីពីន​ត្រូវ​ហ្វឹក​ហាត់​រយៈ​ពេល​១៥​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​នេះ​ទៅ។

លោក Odjie Mamon គ្រូ​បង្វឹក​បណ្តោះ​អាន្ន​បាន​និយាយ​ថា ៖«កីឡាករ​លាយ​ចម្រុះ​គ្នា​ដោយ​មាន​ក្មេង​ផង និង​​ចាស់​​ផង តែ​ខ្ញុំ​ក៏​បាន​រៀប​ផែន​ការ​​ដាក់​បន្ថែម​៥​នាក់​ទៀត​ក្នុង​ក្រុម។ ការ​ហ្វឹក​ហាត់​ដើម្បី​ត្រៀម​ស៊ីហ្គេម​នៅ​កម្ពុជា»។ ចំណែក​ក្រុម​នារី​មាន​គ្នា​១៧​នាក់។

ក្រៅ​ពី​ការ​ហ្វឹក​ហាត់ ក្រុម​ហ្វីលីពីន​នឹង​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​ជា​ច្រើន​ជា​មួយ​ក្រុម​បាល់ទះ​អាជីព​របស់​តៃវ៉ាន់ មាន​ដូច​ជា ក្រុម Taipower, Win+Streak, Taichung Apollo និង​ TFMI Falcon ជា​ដើម។

បន្ទាប់​ពី​ហ្វឹក​ហាត់​នៅ​តៃវ៉ាន់ ក្រុម​ហ្វីលីពីន​​ក៏​គ្រោង​ចេញ​ទៅ​ហ្វឹក​ហាត់​ប្រទេស​ជប៉ុន​នា​ខែ​មេសា​ខាង​មុខ។​

កាល​ស៊ីហ្គេម ឆ្នាំ​២០១៩ ក្រុម​បាល់ទះ​ហ្វីលីពីន បាន​ឈ្នះ​មេដាយ​ប្រាក់ ប៉ុន្តែ​​ស៊ីហ្គេម ឆ្នាំ​២០២១ (លើក​២០២២) នៅ​ប្រទេស​វៀតណាម​កន្លង​ទៅ​នេះ​បាន​​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៥​ប៉ុណ្ណោះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Rappler

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម