Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវគ្រប់គ្រឹះស្ថានឧត្ដមសិក្សា ត្រូវជំរុញការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវគ្រប់គ្រឹះស្ថានឧត្ដមសិក្សាទាំងរដ្ឋ និងឯកជន ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាព ដើម្បីចៀសវាងគ្រាន់តែបើកឲ្យមានការបណ្ដុះបណ្ដាល តែគ្មានគុណភាព នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យា ល័យ​ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «យើងមិនអាចគ្រាន់តែបើកឲ្យមានការបណ្ដុះបណ្ដាល ក៏ប៉ុន្តែគ្មានគុណភាព មានសញ្ញាបត្រប៉ុន្តែគ្មានចំណេះដឹងពិតប្រាកដនោះទេ ចំណុចនេះត្រូវចងចាំ»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា កន្លងទៅនេះ មានក្រុមអ្នកប្រឆាំងមួយចំនួន ដែលធ្លាប់រៀននៅក្រោមដំបូលសាលានៅកម្ពុជា តែពួកគេបានបង្អាប់ថា សិស្សរបស់កម្ពុជាមិនបានរៀន តែមានសញ្ញាបត្រ។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា «ធ្វើម៉េចឲ្យបានតែបន្តុះបង្អាប់ តែនេះគឺជាចរិតធម្មជាតិរបស់ពួកគេទៅហើយ ផ្ទុយទៅវិញពួកគេគឺជាអ្នករៀននៅក្រោមដំបូលសាលា តាំងពីបឋមសិក្សា មធ្យមសិក្សា រហូតដល់ឧត្ដមសិក្សា តែពួកគេបានជេរប្រមាថនូវទីកន្លែង ដែលគេទទួលបានការបណ្ដុះបណ្ដាល»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

៤នាក់ស្លាប់ និងជាង ១ ៣០០នាក់ត្រូវជម្លៀសចេញ ដោយសារភ្លៀងធ្លាក់ខ្លាំង​នៅ​កូរ៉េខាងត្បូង

ព័ត៌មានជាតិ១៩ នាទីutes មុន

លោក ស៊ុន ចាន់ថុល បញ្ជូន​ឯកសារ​មួយ​ទៅ​រដ្ឋាភិបាលអាមេរិកទាំងកណ្ដាលយប់ពាក់ព័ន្ធ​នឹង​ពន្ធ​បដិការ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

យោធាមីយ៉ាន់ម៉ា ដណ្តើមបានក្រុងសំខាន់មួយមកវិញក្រោយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជិតមួយឆ្នាំ

កីឡា៣២ នាទីutes មុន

អ្នក​ជំនាញទ្រីយ៉ាត្លុង​ បញ្ជាក់​ពី​មូលហេតុចំៗ​កីឡា​នេះ​មិន​សូវ​មាន​អ្នក​លេង​ ឬ​អ្នក​ហាត់​ដូច​កីឡា​ដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម