Connect with us

សេដ្ឋកិច្ច

លោក ឌិត ទីណា ជំរុញកសិករ​នៅជុំវិញកសិដ្ឋានគិរីសួគ៌​ដាំស្មៅបង្កើនចំណូល​អភិវឌ្ឍរួមគ្នា

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងកសិកម្ម មានបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងកសិដ្ឋានគិរីសួគ៌ ជាមួយកសិករនៅជុំវិញកសិដ្ឋាន ដើម្បីទទួលបានប្រយោជន៍ ពីការវិនិយោគទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា ដើម្បីឱ្យការធ្វើវិនិយោគនៅក្នុងកសិដ្ឋាននេះ មិនត្រឹម​តែទទួលបានផលប្រយោជន៍សម្រាប់តែម្ចាស់កសិដ្ឋានខ្លួនឯងទេ ក្រៅពីការផ្តល់អាហារូបត្ថម្ភសម្រាប់ពលរដ្ឋ គឺអាច​ឱ្យកសិករនៅជុំវិញនេះ ទទួលបានផលប្រយោជន៍ពីការវិនិយោគនេះ ដូចគ្នា។ ប៉ុន្តែចំណុចសំខាន់​គឺការកសាង​ទំនុកចិត្តជាមុន ខ្ញុំនឹងធ្វើកិច្ចការងារនេះ ក្នុងនាមក្រសួងកសិកម្មដើម្បីសម្របសម្រួលសហការជាមួយគ្នា ដោយធានា​មិនបាត់ដី និងគ្មានការកេងផលប្រយោជន៍គ្នា។ នេះជាការបន្ថែមរបស់លោក ឌិត ទីណា។

លោករដ្ឋមន្រ្តីលើកឡើងបែបនះ នៅក្នុងដំណើរចុះត្រួតពិនិត្យផ្ទាល់អំពីវឌ្ឍនភាពកសិដ្ឋានគិរីសួគ៌ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣។

លើសពីនេះទៀត លោក ឌិត ទីណា ជំរុញដល់កសិករឱ្យមានការធ្វើពិពិធកម្ម ដោយផ្លាស់ប្តូរពីការធ្វើស្រែមកដាំ​ស្មៅជំនួស​វិញ តាមបច្ចេកទំនើបរបស់កសិដ្ឋានគិរីសួគ៌។ លោកលើកឡើងដូច្នេះថា« ពេលខ្លះដាំស្មៅបាន​ផលជាងធ្វើស្រែ យើងអាចមិនជឿទេ ប៉ុន្តែដោយសារថា ដាំស្មៅមានបច្ចេកទេស មានប្រភេទពូជស្មៅដែល​មិនវិនិយោគអស់ច្រើន ស្មៅមួយចំនួនដាំម្តងទទួលផលបាន៥ឆ្នាំ ហើយមួយឆ្នាំច្រូត ៦ដង បើទោះជាតម្លៃស្មៅថោក​ជាងស្រូវពិតមែន តែស្រូវធ្វើបានតែពីរដងក្នុងមួយឆ្នាំប៉ុណ្ណោះ។

ទោះយ៉ាងណា លោក ឌិត ទីណា មើលឃើញថា ពលរដ្ឋមិនទុកចិត្តទៅលើការវិនិយោគដាំស្មៅជំនួសស្រូវនោះទេ។ ប៉ុន្តែលោកអះអាងថា នឹងព្យាយាមធ្វើការជាមួយកសិករ ចងក្រងផ្តល់ទំនុកចិត្ត ដើម្បីការអភិវឌ្ឍកាន់តែខ្លាំង។ លោកសង្កត់ធ្ងន់ថា អ្នកដែលចាប់យកឱកាសមុនគេ នឹងទទួលបានផ្តល់ប្រយោជន៍មុនគេដែរ។

លោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរីសួគ៌ គាំទ្រចំពោះការលើកឡើងរបស់លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលចង់ឱ្យមានការវិនិយោគរួមគ្នា ដើម្បីផលប្រយោជន៍ទាំងកសិករ និងក្រុមហ៊ុន។ លោកបន្តថា ក្រុមហ៊ុនបាន​ធ្វើកិច្ចការមួយចំនួនជាមួយសហគមន៍កសិករព្រៃកប្បាស ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីកសិដ្ឋានគិរីសួគ៌ ដើម្បីសិក្សាលើការដាំស្មៅ ដោយសារសហគមន៍នេះ មានភូមិសាស្រ្តល្អ ទាំងប្រភពទឹក និងដី។

លោក បញ្ជាក់ថា ប្រសិនបើតំបន់ណា ដែលធ្វើស្រែមិនបានផលល្អ អាចងាកមកដាំស្មៅវិញ ទទួលបានចំណូលខ្ពស់។ លោក ជី សិលា លើកឡើងដូច្នេះថា« ស្មៅស្រួលដាំ ហើយដាំម្តងច្រូតបាន៦ដងក្នុងមួយឆ្នាំ ដោយដាំរយៈពេល ៦០ថ្ងៃ អាចច្រូតបាន ហើយអាចប្រមូលផលបាន៥ឆ្នាំ​។ បើតាមលោក ជី សិលា ក្នុង១ឆ្នាំ កសិករអាចប្រមូលផលបាន ៤០០ទៅ ៥០០តោន ពីការដាំដុះស្មៅ ក្នុងនោះ ក្នុងមួយតោន អាចរកចំណូលបានចន្លោះពី ៣០ទៅ ៤០ដុល្លារ។

ពាក់ព័ន្ធនឹងកិច្ចការនេះ លោក ជី សិលា បានអះអាងថា លោកនឹងព្យាយាមចំណាយពេលឱយបានច្រើនជាមួយកសិករ ជាពិសេសអ្នករស់នៅជុំវិញកសិដ្ឋានគិរីសួគ៌ ដែលធ្វើស្រែ ឬមានដីទំនេរ អាចសហការដាំដុះស្មៅ ដើម្បីទទួលបានប្រាក់​ចំណេញជាជាងទុកដីទំនេរចោល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

ប្រមុខការទូតកម្ពុជា​ ចូលរួមអបអរសាទរស្មារតីអាស៊ាន «សាមគ្គីភាពក្នុងពហុភាព»

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

អាមេរិក ប្រកាសផ្ដល់ប្រព័ន្ធខែលការពារដែនអាកាសបន្ថែមឲ្យ អ៊ុយក្រែន

ជីវិតកម្សាន្ដ១ ម៉ោង មុន

Cambodia Football Super Stars មិនទាន់ដល់ថ្ងៃប្រកួតផង ទទួលថវិកាជិត៤លានដុល្លារពី សប្បុរសជន តាមរយៈសម្ដេចតេជោ ជួយមន្ទីរពេទ្យគន្ធបុបា្ផ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ែន អេង ដឹកនាំក្រុមការងារចុះពិនិត្យ ប្រឡាយ ស្រះទឹក អណ្តូងទឹក ជូនពលរដ្ឋនារដូវប្រាំង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ប្រឈមការស៊ើបអង្កេតពាក់ព័ន្ធអំពើពុក​រលួយ

Sokha Hotels

ព័ត៌មានពេញនិយម