Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បន្តលើកលែងពន្ធផលិតផលកសិកម្មមួយចំនួនរហូតដល់ដំណាច់ឆ្នាំក្រោយ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មមួយចំនួនដូចជា​ការដាំ​ដុះ ការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬការនាំចេញ ស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុវធាតុដើមសម្រាប់ផលិតចំណីសត្វ រហូតដល់ដំណាច់ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក រដ្ឋាភិបាលធ្លាប់លើកឡើងថា ការលើកទឹកចិត្តពន្ធដារនេះ​មានគោល​បំណង​ជំរុញ និងគាំទ្រដល់ផលិតកម្ម ការផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ នូវផលិតផលកសិកម្ម​ស្រប​តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម