ព័ត៌មានជាតិ
លោក ម៉ែន អេង ដឹកនាំក្រុមការងារចុះពិនិត្យ ប្រឡាយ ស្រះទឹក អណ្តូងទឹក ជូនពលរដ្ឋនារដូវប្រាំង
នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យប្រឡាយ ស្រះទឹក អណ្តូងទឹកជូនប្រជាពលរដ្ឋ នារដូវប្រាំង ក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ក្នុងការចុះត្រួតពិនិត្យនេះ ក៏មានវត្តមានចូលរួមពីលោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក ឃុត គីម អភិបាលរងស្រុកកំពង់រោទិ៍ លោកស្រី សំ កញ្ញា មេឃុំបន្ទាយក្រាំង និងមន្ត្រីដែលពាក់ព័ន្ធជាច្រេីនរូបទៀត។

លោក ម៉ែន អេង បានលើកឡើងថា ទុក្ខកង្វល់របស់ប្រជាជន គឺជាទុក្ខកង្វល់របស់មន្ត្រីគ្រប់លំដាប់ថ្នាក់។ ដូច្នេះហេីយ រាល់ពេលដែលប្រជាពលរដ្ឋជួបទុក្ខ គឺត្រូវតែមានមន្ត្រីចុះជួយ សួរសុខទុក្ខ សម្របសម្រួលឱ្យការរស់នៅរបស់ពលរដ្ឋ បានស្រួលជាប្រចាំ និងដោះស្រាយបានទាន់ពេលវេលា។
លោក បន្តថា គ្រប់មន្ទីរដែលពាក់ព័ន្ធត្រូវធ្វេីការសហការគ្នា ដេីម្បីទទួលបានទិន្នន័យពីថ្នាក់ឃុំសង្កាត់ ក្រុង ស្រុក ដែលមានបញ្ហាជួបគ្រោះរាំងស្ងួត ឬខ្វះខាតទឹកប្រេីប្រាស់ ជាដេីម ឬឃុំសង្កាត់ ដែលកំពុងប្រឈមនឹងបញ្ហានេះ ដេីម្បីដោះស្រាយ និងត្រៀមបង្កាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ជាចុងក្រោយ លោក ម៉ែន អេង ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុខភាព ញាំទឹកឱ្យបានច្រេីនព្រោះថាពេលនេះអាកាសធាតុក្ដៅខ្លាំងណាស់៕



ដោយ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


